Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ទេសចរថាខេត្តកំពតមានជម្រើសច្រើនសម្រាប់ដើរកម្សាន្តទាំងពេលថ្ងៃ និងពេលរាត្រី

ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ លោក គ័ន បានប្រាប់ឲ្យដឹងថា ថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក លោកនិងក្រុមគ្រួសារ(៦គ្រួសារ)បាននាំគ្នា មកសម្រាកលម្អែនៅខេត្តកំពត ព្រោះលោកយល់ថា ខេត្តកំពតនៅជិត ផ្លូវងាយស្រួលធ្វើដំណើរ សំបូរកន្លែងទេសចរទាក់ទាញ មានគ្រឿងសមុទ្រស្រស់ៗ សេវាស្នាក់នៅ ម្ហូបអាហារផ្សេងៗមានតម្លៃសមរម្យ គ្មានការតម្លើងថ្លៃទេ ហើយអ្វីដែលពិសេស ក្រុងកំពតពេលយប់មានកន្លែងសម្រាប់ឲ្យទេសចរកម្សាន្តច្រើន ពិសេសតំបន់ជាប់មាត់ព្រែក មានឆ្នេរ និងសួនច្បារ និងទូកទេសចរណ៍ជាដើម។ ចំណែក អ្នកស្រី  នាង បានបង្ហាញចំណាប់អារម្មណ៍ខ្លួនដែរថា លោកស្រីពេញចិត្តចំពោះការអភិវឌ្ឍន៍ និងការរៀបចំតុបតែងលម្អរបស់ខេត្តកំពត ពិសេសពេលយប់មើលទៅស្អាតទាក់ទាញមិនចាញ់ខេត្តសៀមរៀបទេ។

ប្រធានម្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកនេះ  រដ្ឋបាលខេត្តមិនមានរៀបចំកម្មវិធីអ្វីទេ ដោយសារតែខេត្តទើបបានរៀបចំពិធីប្រណាំងទូកហើយ នាពេលថ្មីៗកន្លងទៅនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់  និងតុបតែងលម្អសោភ័ណភាពក្រុងជាប់ជាប្រចាំ  ហើយក្រុងកំពតក៏មានការប្រគុំតន្ត្រីខ្នាតធំរបស់ក្រុមហ៊ុនឯកជន រយៈពេលបីថ្ងៃផងដែរ  ហើយចំពោះសេវាកម្មទេសចរផ្សេងៗ មិនមានការតម្លើងតម្លៃទេ  ទាំងបន្ទប់ស្នាក់ និងម្ហូបអាហារផ្សេងៗ។ 

លោកប្រធានមន្ទីរបានបញ្ជាក់ថាសម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ខេត្តកំពតមានទេសចរមកកម្សាន្តចំនួន២៤  ២៤១នាក់ ក្នុងនោះទេសចរអន្តរជាតិ ៤០០នាក់ ។ លោកបានបញ្ជាក់ថា អ្វីដែលគូរឲ្យកត់សម្គាល់ គឺឃើញភ្ញៀវទេសចរបាននាំគ្នាចេញមកលម្ហែច្រើនក្នុងពេលរាត្រី នៅតាមតំបន់ឆ្នេរកោះស្មៅ  និងតំបន់សួនច្បារមាត់ព្រែកច្រើន។ ជារួមចំពោះសភាពការជាទូទៅសម្រាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តកំពតគឺមានភាពល្អប្រសើរ គ្មានអ្វីគួរឲ្យកក់សម្គាល់ទេ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments