Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សង្កាត់ព្រែកត្នោត ក្រុងបូកគោ ជាប់ជ័យលាភីបរិស្ថានស្អាតជាងគេ នៅឆ្នាំ២០២៣

ចៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លោក គង់ ប៊ុនរា បានប្រាប់ឱ្យដឹងថា ផ្តើមចេញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ពិសេសការផ្តោតសំខាន់ទៅលើបញ្ហាបរិស្ថាន ដោយបានដាក់ចុះនូវគោលនយោបាយ “ឃុំ-សង្កាត់មានសុវត្ថិភាព” ថែមទាំងបានជំរុញតាមរយៈចលនាប្រឡងណំាងផងនោះ  សង្កាត់ព្រែកត្នោត បានបញ្ចូលការងារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍរបស់ខ្លួន និងបានធ្វើសកម្មផ្សព្វផ្សាយ ណែនាំជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសង្កាត់មានបរិស្ថាន អនាម័យ និងសោភ័ណភាពស្អាតគួរឱ្យចង់រស់នៅ និងមកកម្សាន្ត។

លោកចៅសង្កាត់បានបន្តទៀតថា តាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សង្កាត់ព្រែកត្នោត បានជាប់ជ័យលាភីលេខ១ លើវិស័យបរិស្ថាស្អាត នៅក្នុងចលនាប្រឡងប្រណាំង  “ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ដែលពិធីប្រគល់នឹងធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ចំពោះការវាយតម្លៃ លោកថាក្រសួងបានផ្តោតសំខាន់ទៅលើទីកន្លែងផ្តល់សេវាសាសាធារណៈផ្សេងៗនៅទូទាំងសង្កាត់ ដូចជាសាលាសង្កាត់ មន្ទីរពេទ្យ សាលារៀន ផ្សារ វត្តអារាម និងលំនៅឋានពលរដ្ឋជាដើម។ 
យ៉ាងណាក៏ដោយ ទន្ទឹមនឹងមោទភាពដែលសង្កាត់បានទទួលជ័យលាភី លោកក៏នៅតែបន្តបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ សូមជួយបន្តចូលរួមផ្សព្វផ្សាយការងារថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពឱ្យបានកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងក្លាយជាភូមិ-សង្កាត់បៃតង់ មានសោភ័ណភាពស្អាត អនាម័យ បរិស្ថានល្អ  គួរជាទីចង់រស់នៅ និងចង់មកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

រូបភាព និងអត្ងបទ៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments