Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្ស ឲ្យកាន់តែច្រើនបន្ថែមទៀត

TVK ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

ពានរង្វាន់កោតសរសើរ “ AIBD Appreciation Award 2023 “ សម្រាប់ប្រទេសកម្ពុជា ត្រូវបានលោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម (PhiloMena Gnanapra Gasam) នាយកលេខាធិការដ្ឋាន វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD យកមកប្រគល់ជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។ សូមបញ្ជាក់ជូនថា ពានរង្វាន់នេះគឺជាការទទួលស្គាល់ នៃកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់កម្ពុជា ក្នុងការបន្តបេសកកម្មរបស់ AIBD ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងលើវិស័យព័ត៌មានអោយមានការរីកចំរើន ។


តាមរយៈជោគជ័យនៃកិច្ចការងារដ៏ល្អនេះ លោកស្រី ហ្វីឡូមីណា ញាណាប្រាហ្គាសាម ស្នើដល់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បន្តជួយគាំទ្រធ្វើកិច្ចសហប្រតិបត្តិជាមួយAIBD អោយកាន់តែល្អប្រសើរថែមទៀត ហើយខាងAIBD សន្យាបន្តជួយធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន រួមទាំងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលាងលុយកង្វក់ ។


ឆ្លៀតក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ វិទ្យាស្ថានតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ AIBD បានសំដែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នេត្រ ភក្រ្តា ដែលត្រូវបានឡើងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី នៅតែបន្តការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរក្នុងវិស័យព័ត៌មាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។


ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយ AIBD អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយ ឯកឧត្តម នឹងបន្តគាំទ្រដល់កិច្ចការងាររបស់ AIBD ទៅមុខទៀត។ តាមរយៈនេះដែរ ឯកឧត្តម សង្ឃឹមថា AIBD នឹងបន្តជួយដល់ក្រសួងព័ត៌មាន លើការងារបណ្តុះបណ្តាលធនធានមនុស្សបានកាន់តែច្រើនបន្ថែមទៀត ព្រោះក្រសួង មានទីតាំងសមរម្យជាវិទ្យាស្ថានសម្រាប់កិច្ចការងារបណ្តុះបណ្តាល ដោយគ្រាន់តែខាង AIDB បញ្ជូនគ្រូបង្គោល មកឧទ្ទេសនាមពន្យល់បង្ហាត់បង្រៀនគឺជាការល្អ ហើយចំណាយតិចផងដែរ ៕


អត្ថបទ-រូបភាព៖ ទទក







Post a Comment

0 Comments