Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង

RNK ភ្នំពេញថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានតាមបណ្តាប្រទេសសមាជិកអនុតំបន់ទន្លេមេគង្គ សូមពិនិត្យនិង ពិភាក្សាគ្នាដើម្បីឈានឆ្ពោះទៅរកការបង្កើតនូវក្លឹបអ្នកសារព័ត៌មានមេគង្គ-ឡានឆាង ខណៈកន្លងមក កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រទេសសមាជិក មានលក្ខណៈ ជាទ្វេភាគី និងនៅមានកម្រិតនៅឡើយ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងដល់សាធារណៈជន ហើយចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវព័ត៌មាន (Information Sharing) ពីសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក។ ជាងនេះទៅទៀត តម្លៃនិងសារៈសំខាន់នៃប្រព័ន្ធ ផ្សព្វផ្សាយ និងសារព័ត៌មាន ត្រូវបានមើលឃើញរឹតតែច្បាស់នៅពេលប្រទេសជាតិជួបប្រទះនូវបញ្ហា អសន្តិសុខ សង្គ្រាម ឬ វិបត្តិសុខភាពសាធារណៈដូចជាជំងឺកូវីដ-១៩ ជាដើម។ ដូចនេះ ការជួបជុំអ្នក សារព័ត៌មានជាតិ និងអ្នកសារព័ត៌មានតាមបណ្តាប្រទេសសមាជិកអនុតំបន់ទន្លេមេគង្គ គឺជាការចាប់ផ្តើម មួយដ៏ល្អប្រសើរ ដើម្បីចែករំលែកបទពិសោធន៍ ពង្រឹងចំណេះដឹងនិងវិជ្ជាជីវៈ ក្នុងចំណោមអ្នកសារព័ត៌មាន នៃបណ្តាប្រទេសសមាជិក ហើយជាវេទិកាសម្រាប់អ្នកសារព័ត៌មាន រៀនសូត្រពីគ្នា បង្កើតបណ្ដាញ tnetworking) និងពង្រឹងនូវ តួនាទីរបស់យើងជាអ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកពង្រឹងនូវ កិច្ចសហប្រតិបត្តិការលើកកម្ពស់សន្តិភាព វិបុលសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីក្លាយជាអ្នកសារព័ត៌មានដែលអាចចូលរួមចំណែក ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង អ្នកសារព័ត៌មានត្រូវមានសមត្ថភាពក្នុងការ រាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងត្រូវធ្វើកិច្ចសហប្រតិបត្តិការក្នុងចំណោម អ្នកសារព័ត៌មានឈានឆ្ពោះទៅរកការបង្កើតនូវក្លឹបអ្នកសារព័ត៌មានមេគង្គ-ឡានឆាង។

សំឡេង៖ កន្លងមក កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមប្រទេសសមាជិក មានលក្ខណៈ ជាទ្វេភាគី និងនៅមានកម្រិត យើងមិនទាន់មានថ្នាល( Platform) ដែលអ្នកសារព័ត៌មានទាំង៦ប្រទេស ធ្វើការជាមួយគ្នានៅឡើយទេ ចែករំលែកនូវព័ត៌មាននិងបទពិសោធន៍ការងារនោះទេ។ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន អាចពង្រឹងគុណភាព និងភាពសម្បូរបែបនៃព័ត៌មាន ប្រសិទ្ធភាពការងារ និងចំណេញពេលវេលា។»

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវយកចិត្តទុក ដាក់ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងត្រូវផលិតមាតិកាដែលគួរឱ្យ ទាក់ទាញច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ដែលនេះជាកត្តា សម្រាប់ស្ថាប័នព័ត៌មាន នៅក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតផងដែរ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្របខណ្ឌភូមិសាស្ត្រយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈ ពិសេសប្លែកពីគេ ដែលជំរុញដោយកម្លាំងផ្ទៃក្នុងនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជន សរុបប្រមាណ ១.៦ពាន់លាននាក់ ៕

ដោយ៖ លោកស្រី ធីណា ឌីណេ

Post a Comment

0 Comments