Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ទីរព័ត៌មានខេត្តកំពតបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅបន្តខែកញ្ញា

ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា និងទីសដៅបន្តខែកញ្ញា។

ក្រោយស្តាប់របាយការណ៍តាមបណ្តាការិយាល័យរួចមក លោកស្រីប្រធានមន្ទីរបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំតាមបណ្តាការិយាល័យទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកស្រីប្រធានមន្ទីរ ក៏បានជំរុញដល់គ្រប់ការិយាល័យ និងមន្រ្តីទាំងអស់ បន្តសហការគ្នាបង្កើនគុណភាពការងារធ្វើយ៉ាងណាអោយមានប្រសិទ្ធភាពខ្ពស់នៅខែបន្ទាប់៕

អត្ថបទ៖ AKP កំពត












Post a Comment

0 Comments