Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ មន្ត្រីមានសមត្ថភាពពិតប្រាកដទើបទទួលបានតំណែងតួនាទី មិនអាចយកលុយមកទិញបានទេ

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពត នៅសាលសន្និសិទបូកគោ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៅក្នុងខេត្តកំពត ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ប្រកបដោយសីធម៌ គុណធម៌ និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបន្តខិតខំពង្រឹងសមត្ថភាពជានិច្ច។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមយន្តការដឹកនាំរបស់លោក  មុខតំណែងតួនាទីនឹងត្រូវផ្តល់ជូនដល់មន្ត្រីណាដែលមានសមត្ថភាព ខិតខំប្រឹងប្រែងធ្វើការពិតប្រាកដ  មិនមែនអាងខ្លួនមានលទ្ធភាព មានលុយ អាចយកមកទិញ ឬប្រើវប្បធម៌អន្តរគមន៍ដើម្បីសុំតំណែងតួនាទីបាននោះទេ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាពេលនោះ ក៏មានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តផងដែរ  ហើយបើយោងតាមដីការលេខ ០៤៥/២៣ ដ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត ស្តីពីការតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចតែងតាំង សម្រួល និងប្រគល់ភារកិច្ច ជូនដល់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ចំនួន ២៥រូប ក្នុងនោះស្រី ៥រូប៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង














Post a Comment

0 Comments