Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្នុងអាណត្តិទី៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានធ្វើវេទិកាសាធារណៈច្រើនជាងគេ និងមានប្រសិទ្ធភាពជាងគេ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានបញ្ជាក់ថា សម្រាប់អាណត្តិទី៦កន្លងទៅ ខេត្តកំពតបានធ្វើវេទិការសាធារណៈបានច្រើនជាងគេ រហូតដល់ជាង ៣ពាន់លើក ប្រមូលបញ្ហាសំណូមពរបានចំនួន ៩,៦៦៣ករណី ក្នុងនោះបានដោះស្រាយរួចរាល់បានចំនួន ៧.៧៩៩ករណី ឈរនៅលេខរៀងទី១ទូទាំងប្រទេស។ តាមការសន្និដ្ឋានប្រសិទ្ធភាពដោះស្រាយនឹងបន្តកើនឡើងខ្ពស់ ដោយសារការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១អាណត្តិ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងនៅសាលសន្និសិទបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានលើកឡើងថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយមានការចូលរួមសហការអនុវត្តពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសហការី បានសម្រេចនូវលទ្ធផលជាផ្លែផ្កាវិជ្ជមាន។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក បានបន្តចុះធ្វើវេទិកានៅតាមឃុំ-សង្កាត់ ដោយទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមទិសដៅដែលបានដាក់ចេញ ក្នុងនោះខេត្តកំពតជាប់លំដាប់លេខរៀងទី១ ក្នុងការធ្វើវេទិកាសាធារណៈបានច្រើនជាងគេ និងមានប្រសិទ្ធភាពជាងគេទូទាំងប្រទេស។ ហើយប្រសិទ្ធភាពនៃការដោះស្រាយនឹងបន្តកើនឡើងខ្ពស់ ដោយសារតែការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន នៅលើទឹកដីនៃខេត្តកំពតនេះ។ 

យោងតាមរបាយការណ៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា លទ្ធផលជារួមរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក បានចុះជួបសំណោះសំណាល និងស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ តាមបណ្តាក្រុង-ស្រុក រយៈពេល ១អាណត្តិ ឆ្នាំ២០១៨-២០២៣ សរុបមានចំនួន ៣ ,៧២០លើក លើ ៩៣ឃុំ-សង្កាត់ មានក្រុមការងារចូលរួមចំនួន ២៦,០៧៥នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន ១៤២.៧២១នាក់ ប្រមូលបាននូវបញ្ហាសំណូមពរចំនួន ៩,៦៦៣ករណី ក្នុងនោះបានដោះស្រាយ ៧,៧៩៩ករណី កំពុងដោះស្រាយបានចំនួន ១,៨០០ករណី និងមិនទាន់ដោះស្រាយ ៦៤ករណី បានស្នើទៅថ្នាក់ជាតិចំនួន ០៣ករណី៕

អត្ថបទ៖ វង្ស សុធារម្យ AKP, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments