គិតមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃទីបីហើយសម្រាប់បេសកម្មស្វែងរកនារីម្នាក់ដែលបានបាត់ខ្លួនដោយសារទឹកជ្រោះហូរកួចយកទៅ ក្រោយពេលទៅប៉តង់កម្សាន្តនៅតំបន់ទឹកធ្លាក់ជ្រោះឪម៉ាល់ កាលពីថ្ងៃទី៣០ ខែកក្កដា ស្កិតក្នុងឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ហើយពុំទាន់បានរកឃើញនៅឡើយ។
យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសបុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី១ ខែសីហា នេះបានសរសេរថា "បេសកម្មថ្ងៃទីបីក្នុងការស្វែងរកប្អូនស្រីខួចនៅលើជ្រោះឱម៉ាល់ 01.08.23 ។"។ ក្នុងបេសកម្មស្វែងរកនារីដែលបានបាត់ខ្លួននេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដែលប្រើប្រាស់ម្លាំងប្រមាណជាង ១០០នាក់។ទោះជារយៈពេលបីថ្ងៃមកហើយ នៅតែស្វែងរកមិនឃើញក៏កម្លាំងសមត្ថកិច្ចមិនបោះបង់ការស្វែងរកឡើយ ទោះអាកាសធាតុនៅតែមិនអំណោយផល ដោយសារភ្លៀងធ្លាក់ជាប់ជានិច្ច ហើយប្រត្តិបត្តការណ៍ស្វែងរកនេះនឹងបន្តទៅថ្ងៃស្អែកទៀត៕
អត្ថបទ៖ សុធារម្យ AKP
0 Comments