Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផ្លូវបេតុង១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុង១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ញ៉ូវ ឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត។ ក្នុងពិធីនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា កត្តាសុខសន្តិភាពបាននិងកំពុងនាំមកនូវការអភិវឌ្ឍន៍រីកម្រើនដល់គ្រប់មូលដ្ឋានក្នុងខេត្ត និងនៅទាំងប្រទេសកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធផ្លូវបេតុង ១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម សាស្ត្រាចារ្យ ញ៉ូវ ឯម ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស និងបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ ស្ថានបនិកសន្តិភាពរូបនេះ គឺពិតជាមានគុណូបការៈដ៏ធំធេងក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យរួចផុតពីជំងឺកូវីដ-១៩ ដ៏កាចសាវ ហើយបានធ្វើឱ្យប្រជាជនទូទាំងពិភពលោកជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសកម្ពុជានៅតែអាចរក្សាបានស្ថានភាពល្អប្រសើរ និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានបញ្ជាក់ថាភាពល្អប្រសើររបស់កម្ពុជាក៏ដោយសារបងប្អូនប្រជាជនមានការរួបរួមសាមគ្គីជាធ្លុងមួយដើម្បីរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ ការពារសុខសន្តិភាព និងគាំទ្រដល់ស្ថានបនិកសន្តិភាពឱ្យបន្តដឹកនាំប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តថែរក្សាសន្តិភាព និងបន្តគាំទ្រមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលបន្តទៅទៀត ព្រោះដ៏រាបណាប្រទេសមានសុខសន្តិភាព នោះការអភិវឌ្ឍន៍រីកមច្រើននៅតែបន្តមាន ជាក់ស្តែងសមិទ្ធផលផ្លូវបេតុដែលដាក់សម្ភោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ជាចំណែកមួយដែលកើតឡើងអំពីសុខសន្តិភាពផងដែរ។

យោងតាមរបាយការណ៍របស់លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា រយៈពេល ៥ឆ្នាំនេះ វត្តសិរីធានី បានកសាងសមិទ្ធផលជាច្រើនទាំងនៅក្នុង និងក្រៅទីអារាមវត្ត មានជាអាទិ៍៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ២,០០០ម៉ែត្រ ដែលបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ហើយវត្តក៏បានកសាងសាលារៀន ទីចាត់ការ សាលាបាលី បង្គន់អនាម័យ ជាដើម។ បច្ចុប្បន្នបាននឹងកំពុងសាងសង់សាលាធម្មសភាមួយ មានប្រវែងបណ្តោយ ៣៦ម៉ែត្រ ទទឹង ៣៣ម៉ែត្រ ដែល សាងសង់បានប្រហែល ៤០%ហើយ សាលាធម្មសភានេះគ្រោងចំណាយថវិកាក្នុងការសាងសង់ប្រហែល ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បាននាំយកថវិការបស់រដ្ឋបាលខេត្តកំពតចំនួន ២លានរៀលដើម្បីឧបត្ថម្ភជូនដល់វត្តផងដែរ៕

អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments