Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពល​រដ្ឋ​ខេត្ត​កំពត​បញ្ជាក់​ថា៖ ភ្លេច​អ្វី​ភ្លេច​បាន តែ​មិន​អាច​ភ្លេច​គុណ​បំណាច់​អ្នក​នាំ​មក​នូវ​សុខ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​ប្រទេស​បាន​ទេ

ប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញពីការដឹងគុណចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា ពួកគាត់រួចជីវិត និងមានជីវភាពធូរធា កូនៗបានសិក្សារៀនសូត្រ មានសុខសន្តិភាព និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ គឺដោយសារសម្តេចតេជោ ដូច្នេះបើភ្លេចអ្វីភ្លេចបាន តែយើងមិនអាចភ្លេចគុណបំណាច់ដ៏ធំធេងនេះបានទេ។

អ៊ុំស្រី សាយ ចិន្តា ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ គាត់បានជួបនូវការលំបាកវេទនាជាពន់ពេក ដោយការហូបចុកមិនគ្រប់គ្រាន់ ការបង្ខិតបង្ខំឱ្យធ្វើការហួសកម្លាំង ព្រាត់ប្រាស់សាច់ញ្ញាតិ បងប្អូន ហើយមានតែទុក្ខវេទនាជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន បានរំដោះទឹកដី និងប្រជាជន ដឹកនាំប្រទេសកម្ពុជា បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរជាលំដាប់ ប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ចំណែកឯអ៊ុំប្រុស ម៉ៅ សុធា ជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាចនេះដែរ បានបញ្ជាក់ថា បើយើងមិនមានវីរៈបុរស និងជាបីតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន មករំដោះយើងនោះទេ យើងមិនអាចមានថ្ងៃនេះឡើយ។ ដូច្នេះយើងមិនអាចភ្លេចគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោបានទេ ដែលលោកបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិ ជូនប្រជាជនបាននោះទេ។ ដូច្នេះហើយ យើងត្រូវតបស្នងសងគុណដល់សម្តេចតេជោ ដោយទៅចូលបោះឆ្នោតគាំទ្រគណបក្សប្រជាជននាពេលខាងមុខ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍រីកចម្រើនមុខទៀត។ ពលរដ្ឋបានបន្ថែមទៀតថា យើងអាចភ្លេចអ្វីៗបាន តែមិនអាចភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់អ្នកដែលបានរំដោះប្រជាជន រំដោះជាតិ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍបាននោះទេ។

ប្រជាពលរដ្ឋលើកឡើងដូចនេះក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ម៉ឺននាក់។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជានៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តកំពត គឺមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែការដឹកនាំដ៏ប៉ិនប្រសប ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានលះបង់កម្លាំងកាយចិត្ត យកអាយុជីវិតរបស់លោក និងក្រុមគ្រួសារទៅប្តូរជាមួយនឹងការរំដោះជាតិមាតុភូមិ សង្គ្រោះប្រជាជនឱ្យរួចផុតពីសង្គ្រាម រហូតស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្រោយពីថ្ងៃកំណើតទី២ ដែលសម្តេចបានផ្តល់ឱ្យ ប្រជាពលរដ្ឋទាំងអស់គឺមានរូបសម្តេចនៅក្នុងកែវភ្នែក និងបេះដូងជានិច្ច ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់ទុកប្រជាពលរដ្ឋទាំងអស់គឺជាគ្រួសារតែមួយ ហើយត្រូវយកចិត្តទុកដាក់បំរើពួកគាត់ឱ្យបានល្អ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតកុំបីខាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ  ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨នៅលើសន្លឹកឆ្នោត ដើម្បីរួមដំណើរជាមួយសម្តេចតេជោក្នុងការ ការពារសន្តិភាព និងបន្តកិច្ចអភិវឌ្ឍន៍ប្រទេសបន្តទៅមុខទៀត៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments