Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

នំប្រពៃណីខ្មែរ១០មុខនឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្ត២០២៣


តាមការបញ្ជាក់របស់អភិបាលខេត្តថា កំពតសង្ក្រាន្តឆ្នាំ២០២៣ មិនត្រឹមតែធ្វើឱ្យអធឹកអធម ទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយ ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតកម្មវិធីបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅជាច្រើន ក្នុងនោះកម្មវិធីវេចនំខ្មែរថែរវប្បធម៌ដែល នឹងដាក់តាំងបង្ហាញ និងលក់នំខ្មែរ១០មុខ ក្នុងតម្លៃទាបបំផុត ជូនដល់ពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងភ្លក់រសជាតិ។

មានប្រសាសន៍នៅ ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ អ្នកវេចនំខ្មែរ ២៦០នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដើម្បីដាក់តាំងបង្ហាញ និងដាក់លក់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា សង្ក្រាន្តកំពតឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំរួចរាល់ហើយ ព្រឹត្តិការណ៍នេះ មិនត្រឹមតែនឹងផ្តល់ភាពសប្បាយរីករាយ និងអធឹកអធម មានភាពទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យអប់រំ អភិរក្សវប្បធម៌ខ្មែរយ៉ាងជ្រាល់ជ្រៅ តាមរយៈការរៀបចំកម្មវិធីលេងល្បែង របាំប្រជាប្រិយ  គុនល្បុកតោ ពិព័រណ៌ភូមិមួយផលិតមួយ ពិសេសកម្មវិធីវេចនំខ្មែរថែវប្បធម៌ ដើម្បីគាស់កកាយ នូវប្រភេទនំបុរាណរបស់ខ្មែរ ។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីវេចនំខ្មែរថែវប្បធម៌  ឯកឧត្ដមអភិបាល បានដាក់ចេញនូវគោលការណ៍ ៣ចំណុច ដើម្បីផ្តល់ជូនដល់អ្នកវេចនំទាំង ២៦០នាក់អនុវត្តន៍ ទី១. តម្រូវអោយអ្នកលក់នំទាំងអស់ត្រូវស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ , ទី២ ឯកឧត្តមអ្នកចំណាយដើមទុនវេចនំទាំងអស់ និងទី៣ នំទាំងអស់ត្រូវដាក់លក់ជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំលៃទាបបំផុត ហើយប្រាក់ខំណូលពីការលក់នំ នឹងត្រូវប្រគល់ជូនអ្នកវេច និងអ្នកលក់ ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីវេចនំខ្មែរថែវប្បធម៌ ដឹងដាក់តាំងបង្ហាញ និងលក់នៅក្នុងស្តងខាងមុខសាលាខេត្ត រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments