Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ភូមិចំនួនពីរក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស មានក្បាលដីជាង ៣ពាន់ក្បាលដីត្រូវបានរៀបចំចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ដែលក្នុងនោះមានភូមិចំនួនពីរគឺភូមិកណ្តាញ់ និងភូមិលំទំពូង ត្រូវបានបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យ ដែលមានក្បាលដីចំនួន ៣.១៧៦ក្បាលដី។


មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យន្តការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ គឺជាយន្តការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ទៅតាមតម្រូវការ។ ហើយការងារនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញដល់មន្ត្រីជំនាញ ពិសេសអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមគ្នាដើម្បីពន្លឿននៃការចេញប័ណ្ណកម្មសិទ្ធិនេះជូនពលរដ្ឋឱ្យបានឆាប់បំផុត។

ក្នុងឱកានោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ក្បាលដីនីមួយៗ ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យក្បាលដីរបស់ខ្លួនមុនពេលសម្រេចចិត្តទទួលយក។ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលមានក្បាលដីនៅជិតគ្នា ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា កុំចង់បានរបស់គ្នាទៅវិញទៅមក ពិសេសកុំឱ្យមានការទាស់ទែងគ្នាដែលបណ្តាលឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីនេះមានការរាំងស្ទះ។

យោងតាមរបាយការណ៍របស់លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា នៅភូមិកណ្តាញ់ និងភូមិលំទំពូង ឃុំបន្ទាយមាសខាងលិច មានក្បាលដីចំនួន ៣.១៧៦ ក្បាលដី ដែលមានស្ថានភាព ក្បាលដីដូចតទៅ៖ ដីលំនៅឋាន ៧៣៨ក្បាលដី, ដីកសិកម្ម ២.៤២៨ក្បាលដី, ទ្រព្យខាងប្ដី ៧៣៣ក្បាលដី ទ្រព្យខាងប្រពន្ធ ១៣៦០ក្បាលដី, ទ្រព្យលីវ ៣៧៤ក្បាលដី, ទួលកប់ខ្មោច ៧ក្បាលដី, ទ្រព្យសហគមន៍ ១ក្បាលដី, កម្មសិទ្ធិអវិភាគ ៦ក្បាលដី, ត្រពាំង ១ក្បាលដី, ចេតិយ ១ក្បាលដី, ដីមានវិវាទ ៣ក្បាលដី, ដីគ្មានទិន្នន័យ ១០៦ក្បាលដី៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments