នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន ៥ឃុំ នៃស្រុកដងទង់ ក្នុងនោះមាន ឃុំទទុង ឃុំដំណាក់សុក្រំ ឃុំមានរិទ្ធ ឃុំអង្គរមាស និងឃុំល្អាង ដែលបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា ទីតាំងទី១នៅក្នុងបរិវេណវត្ត អង្គមគ្គប្រាំង និងទីតាំងទី២នៅក្នុងបរិវេណវត្តក្រាំងលាវ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៥ពាន់នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវបំភ្លេចគុណអ្នកដែលបាននាំយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ពិសេសបានផ្តល់នូវកំណើតទីពីរដល់យើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានាពេលខាងមុខ៕
អត្ថបទ៖ សុធារម្យ
0 Comments