Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចូលរួមបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡា ដំណាច់ឆ្នាំសិក្សា២០២១-២០២២ និងទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡា ដំណាច់ឆ្នាំសិក្សា២០២១-២០២២ និងទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅសាលសន្និសិទបូកគោ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានលើកឡើងថា គ្រូបង្រៀនគឺមានតួនាទីសំខាន់ណាស់ ព្រោះធនធានមនុស្សទាំងអស់ ត្រូវប្រសូត្រចេញពីគ្រូបង្រៀន គ្រូបង្រៀនគឺជាពុម្ភផលិតធនធានមនុស្សថ្មី គ្រូបង្រៀនគឹជាថ្នាលសាបព្រួសគ្រាប់ពូជធនធានមនុស្សថ្មី ដើម្បីទ្រទង់ដល់សង្គមជាតិមួយឱ្យមានរីកចម្រើនតទៅអនាគត។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីរក្សានូវគុណតម្លៃជាគ្រូបង្រៀន ឬជាបញ្ញាវន្ត សូមមន្ត្រីអប់រំ និងគ្រូបង្រៀនទាំងអស់ប្រឹងប្រែងរិះរកវិធីសាស្ត្រផលិតធនធានមនុស្សឱ្យកាន់តែល្អគ្រប់លក្ខណៈ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងការឱ្យតម្លៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះគ្រូបង្រៀន ហើយចៀសវាងឱ្យបាននុវទង្វើក្បត់មនសិការបស់ខ្លួន ដើម្បីតែអាហារបីពេល។

ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោក តាក់ ហាប់ បានឱ្យដឹងថា បុគ្គលិកអប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត មានចំនួន ៥,៩០៤នាក់ ស្រី ២,៦១៨នាក់។ ក្នុងនោះចែកចេញជាក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមចំនួន ៩១៨នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ២,៥៤០ នាក់ និងគ្រូបង្រៀនកម្រិតបឋមចំនួន ២,៤៤៦នាក់៕

អត្ថបទ៖ AKP កំពត





Post a Comment

0 Comments