Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេល​៩​ខែ​ឆ្នាំ​២០២២ ទំនាស់​សំណើរ​សំណូមពរ និង​ក្តីកង្វល់​ពលរដ្ឋ​ក្នុង​ខេត្តកំពត​ជាង ២​ពាន់​ករណី​ត្រូវបាន​ដោះស្រាយ​

បញ្ហា​ទំនាស់ សំណើរ សំណូមពរ និង​ក្តីកង្វល់ របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ជាង ២​ពាន់​ករណី ត្រូវបាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត​រួមគ្នា​ដោះស្រាយ​រួច​ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២២ ខណៈដែល​ករណី​មិនទាន់បាន​ដោះស្រាយ​នៅសល់​ត្រឹមតែ​ជាង ៤%​ប៉ុណ្ណោះ​។ 

​យោងតាម​របាយការណ៍ នៃ​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ ដែល​ធ្វើ​បទ​អន្តរ​គម​ន៍​ដោយ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង​ខេត្តកំពត បាន​បញ្ជាក់ថា រយៈពេល ៩​ខែ ឆ្នាំ​២០២២​នេះ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត បាន​ខិតខំ​ធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ប្រជាពលរដ្ឋ​។

ហើយ​ក្រុមការងារ​បានរៀបចំ​ធ្វើ​វេទិការ​សាធារណៈ​សរុប​ចំនួន ៥៩២​លើក ទទួលបាន​សំណើរ​១.១៧៨​ករណី សំណូមពរ ៦៧៣​ករណី ក្តីកង្វល់ ១៥៩​ករណី ទំនាស់ ១២៧​ករណី សរុប ២.១៣៧​ករណី ក្នុងករណី​ទាំងអស់នោះ បាន​ដោះស្រាយ​រួច ៦៩.២១%  កំពុង​ដោះស្រាយ ២៦.០៦% និង​មិនទាន់បាន​ដោះស្រាយ ៤.៧៣%  ចំណែក​បញ្ហា​សេសសល់​ដោះស្រាយ​មិន​ចេញ​ត្រូវ​ស្នើ​ទៅ​ថ្នាក់ជាតិ​គ្មាន​។​

នៅក្នុង​របាយការណ៍​បូក​សុ​រប​នោះដែរ ក៏បាន​បញ្ជាក់​អំពី​សក​ម្ម​ភាព​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​បណ្តឹង និង​សំណូមពរ​ផ្សេងៗ ក្រៅ​ប្រព័ន្ធតុលាការ របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សរុប ៨០៤​ករណី  ក្នុងនោះ​ទំនាស់​រវាង​ពលរដ្ឋ​ជាមួយនឹង​ពលរដ្ឋ ៤៤៦​ករណី​, ពលរដ្ឋ​នឹង​ក្រុមហ៊ុន ៣៣​ករណី​, ពលរដ្ឋ​នឹង​អាជ្ញាធរ ៣៤​ករណី ទំនាស់​ដី​កេ​រិ៍ម​រតក និង​ទំនាស់​គ្រួសារ ១១៦​ករណី សំណូមពរ​ផ្សេងៗ​១២៣​ករណី និង​ករណី​ផ្សេងៗ​ទៀត​។​

 
​តាម​ការសន្និដ្ឋាន​រប​ស់​អង្គ​ប្រជុំបាន​បញ្ជាក់ថា ការចុះ​ធ្វើ​វេទិការ​សាធារណៈ ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ធ្វើជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ក្នុងការ​ត្រួតពិនិត្យ តាមដាន និង​ជំរុញ​ការអនុវត្ត​ការងារ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាជន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ 


​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤  រយៈពេល ៩​ខែ ឆ្នាំ​២០២២​នេះ ដឹកនាំ​ដោយ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន​រឿន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


Post a Comment

0 Comments