អាហារដ្ឋានជាង ៣០០កន្លែងនៅក្នុងខេត្តកំពត ដោយមិនរាប់បញ្ចូលទាំងតូបលក់អាហារតូចៗជាច្រើនកន្លែងទៀត នៅក្នុងខេត្តកំពតត្រូវបានមន្ត្រីជំនាញពីមន្ទីរសុខាភិបាលខេត្តកំពតចុះត្រួតពិនិត្យអនាម័យ។
លោក ឃុន ម៉ៅ អនុប្រធានការិយាល័យឱសថទទួលបន្ទុកខាងចំណីអាហារ នៃមន្ទីរសុខាភិបាល បានលើកឡើងនៅក្នុងកម្មវិធី “សន្ទនាមតិ” ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា កន្លងមកនេះមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានយកចិត្តទុកដាក់ខ្លាំងលើអនាម័យចំណីអាហារ ដោយបានអនុវត្តសកម្មភាពចុះត្រួតពិនិត្យអនាម័យនៅតាមអាហារដ្ឋាន ភោជនីយដ្ឋានទាំងបានចុះបញ្ជីការ និងមិនបានចុះ បញ្ជីការ ក្នុងគោលបំណងរក្សាបាននូវអនាម័យល្អជូនដល់ម្ចាស់អាហារដ្ឋាន និងប្រជាពលរដ្ឋជាអតិថ ជន ។
ស្របជាមួយគ្នានោះ លោក រ៉េតជាប្រិយមិត្តស្តាប់កម្មវិធីសន្ទនាមតិបានលើកឡើង ជាសំណូមពរ ថាលោកចង់ឲ្យកំលាំងមន្ត្រីជំនាញចុះត្រួតនិត្យឲ្យបានហ្មត់ចត់លើអនាម័យម្ចាស់អាហារដ្ឋានទាំងអស់ ដោយផ្តោតសំខាន់លើក អនាម័យហាង បន្ទប់ទឹក កន្លែងចុងភៅ កន្លែងចំអិតអាហារជាចំបងបន្លែម។
គឺថាខ្ញុំឃើញថានូវមានចំណុចខ្វះចន្លោះច្រើន ដូចជាក្រណាត់ជូនតុ ទោះបីថាជាតុនោះមើល ឃើញប្រឡាក់ ប៉ុន្តែយើងឃើញថារបស់ដែលកង្វក់ជូតលើរបស់នោះ ឃើញថារបស់ហ្នឹងវាកង្វក់តាម ហើយ!..ទី២បន្ទប់ទឹកឃើញថាភាគច្រើន បន្ទប់ទឹករួមជាមួយកន្លែងលាងចាន បាទឃើញថាកន្លែងនេះ យើងឃើញថាគួរតែដោះស្រាយជាបន្ទាន់ យើងមិនអាចពន្យាពេលទៀតទេ ព្រោះឃើញថាខុសភាព អនាម័យរបស់ប្រជាពលរដ្ឋគឺថាសំខាន់ណាស់ ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក រ៉េត នេះដែរ លោកអនុប្រធានឱសថទទួលបន្ទុកខាង ចំណីអាហារ នៃមន្ទីរសុខាភិបាលបានប្រាប់ថា ក្នុងការពង្រឹងអនាម័យដល់ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាននេះ គឺមន្ទីរបានកំណត់យកចំណុចជាគោលធំៗចំនួនប្រាំ។
រឿងទាំងអស់នេះយើងបានធ្វើ បាននឹងកំពុងធ្វើ និងធ្វើបន្តទៀតឲ្យបានច្រើន ពាក់ព័ន្ធជាមួយ នឹងអាហារដ្ឋានគឺយើងចុះទៅ យើងមើលច្រើនចំណុច ៥ចំណុចជាគោល ទី១គឺយើងមើលបរិស្ថាន ជុំវិញ ហ្នឹង តើនៅមុខហាងគាត់ហ្នឹងមានក្លិនស្អុយ សំរាមគាត់គ្រប់គ្រងយ៉ាងម៉េច ទី២យើងមើលកន្លែងទទួល ទានរបស់គាត់ តើគាត់រៀបចំកន្លែងទទួលទានរបស់គាត់មានអនាម័យស្អាតបាត មានកញ្ជ្រែងសំរាម មានទឹក សម្រាប់លាងដៃអតិថជន មុននឹងគាត់ទទួលទាន ហើយទី៣យើងមើលចង្ក្រានបាយ គាត់ទុកម្ហូប អាហារគាត់មានទូក្លាសសេដែរឬយ៉ាងម៉េច ហើយទី៤យើងមើលកន្លែងគាត់លាងចាន គាត់លាងចានរបៀប ម៉េច ចានហ្នឹងអាចឆ្លងមេរោគមកវិញអត់ ទី៥យើងមើលបន្ទប់ទឹក បន្ទប់ទឹកគាត់ហ្នឹងមានការបែងចែក ប្រុសស្រី ហើយមានការលាងសំអាតហ្មត់ចត់កម្រិតណា៕
អត្ថបទៈ កញ្ញា សាន វិធី