ពលរដ្ឋ​នៅក្នុង​ភូមិ​ស្នាយ​អ​ញ្ជិ​ត កំពុង​ជួប​បញ្ហា​ខ្វះខាត​អណ្តូង​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​

​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្នាយ​អ​ញ្ជិ​ត សុំឱ្យ​អជ្ញាធរ​ជួយ​បន្ថែមទៀត​ទៅលើ​បញ្ហា​អណ្តូង​ទឹកស្អាត​ដែល​ប្រជា​ពលរដ្ឋរស់នៅ​ភូមិ​ស្នាយ​អ​ញ្ជិ​ត​រាល់ថ្ងៃនេះ ពល​រដ្ឋ​មិនទាន់មាន អណ្តូង​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់ បើ​ទោះ បី​ជា​ភូមិ​មួយចំនួនទៀត​មាន​ក៏ដោយ ។

​លោក គយ រុន មេឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គី​រី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅតាម​បណ្តា​ភូមិ​នីមួយៗ​កន្លងមក បានធ្វើ​អណ្តូងស្នប់ អណ្តូង​លូ និង​មាន​ជីក​ស្រះ​តាម​បណ្តា​ភូមិ​ផងដែរ តែ​មី​តាម​ស្រះ​ទឹក​ទាំងនោះ​ក៏មាន​ការខ្វះ​ទឹកខ្លះ​ដែរ​។ លោក​បន្តថា អាជ្ញាធរ​ឃុំ​/​ភូមិ​ក៏បាន​ផ្សា​ព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​​ឲ្យ​ជួយ​ថែរក្សា​ទឹក​ដែលមាន សុំ​ប្រើ ដោយ​មានការ​សន្សំសំចៃ​។

“​ចឹ​ង​ក្នុង​ឃុំ​របស់​យើង​តាម​ភូមិ​នីមួយៗ យើង​ក៏បាន​ធ្វើ​អណ្តូងស្នប់ អណ្តូង​លូ និង​ជីក ស្រះ​តាម​ភូមិ ចឹ​ង​ទេ​ការ​ដាច់ទឹក​វា​កាន់តែខ្លាំង បាទ​អណ្តូង​មួយចំនួន ស្រះ​អី រីង​អស់ហើយ ចឹ​ង​តម្រូវការ​នឹង​ឃើញ ថា​ខ្វះ​មែន​។ តែ​សំខាន់បំផុត​តាម​ទំនប់ទឹក តាម​អាង​នានា តាម​ត្រពាំង ស្រះ យើង​ក៏​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​សន្សំសំចៃ​ទឹក ចឹ​ង​ទេ​យើង​មាន​ផែនការ សុំ​ទៅ​អង្គការ​នានា សុំ​ទៅ​ស្រុក ទៅ​ខេត្ត​ដើម្បី​ឲ្យ​គាត់​ចុះជួយ​ធ្វើ អណ្តូង​ជូន​ពលរដ្ឋ​ថែមទៀត​។​

​អ្នកស្រី ចាន់នី រស់នៅ​ភូមិ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គី​រី បាន​និយាយថា សម្រាប់​ផ្ទះ​អ្នកស្រី មិនទាន់មាន​អណ្តូងទឹក ស្អាត​សម្រាប់​ប្រើប្រាស់​នោះទេ សព្វថ្ងៃ​អ្នកស្រី​នៅ​ដាំទឹក​អណ្តូង​ហូប​នៅឡើយ​។ អ្នកស្រី​បាន​បន្តទៀតថា គាត់ មានការ​ព្រួយបារម្ភ​ពី​អនាម័យ​សុខភាព​ក៏ដូចជា​កូនចៅ​គាត់​ដែរ តែ​មិនដឹង​ធ្វើយ៉ាងណា ។

“​ទឹកស្អាត​អត់​មាន​ទេ កាល់​មុន​មាន​ធុង​ច​ម្រ​ស់​មួយ​តែ​ឥលូវ​វា​ខូច​ហើយ អត់​មាន​ផង​ខ្ញុំ​ដាំទឹក​ក្តៅ​ហូប​ខ្លាច​ចេះតែ ខ្លាច​ហើយ​តែ​មិនដឹង ធ្វើ​មិច បើ​ខ្លា​ចវា​អត់​ចឹ​ង​ហើយ​ចេះតែ​ប្រើ​ទៅ​”
​អត្ថ​ប​ទៈ លោក គ្រិ​ល ស៊ា