​ការអន្តរាគមន៍​រប​ស់​អាជ្ញាធរ​លើ​ករណី​គ្រោះ​អគ្គិភ័យ​មិន​គិតថ្លៃ​សេវា​នោះទេ​

ពលរ​ដេ្ឋ​មួយចំនួន​ក្នុងស្រុក​ឈូក ខេត្តកំពត បាន​លើកឡើងថា គ្រោះ​អគ្គីភ័យ​ងាយ​និង​កើតឡើង​ណាស់ ប្រសិនបើ​យើង​មានការ​ធ្វេស​ប្រ​ហែស ឬ​ខ្វៈ​ការប្រុងប្រយ័ត្ន​តែ​ប​ន្ទិ​ច គឺ​អគ្គីភ័យ​អាច​នឹង​ឆាប់ឆេះ​យ៉ាង​ងាយ​។ ដែល​កត្តា​នេះហើយ​ទើប​ពួកគាត់​ទាមទារ​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​វិធានការ ក្នុងការ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នេះ​បន្ថែមទៀត​។ យ៉ាងណាមិញ​ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ប្រកបដោយ​ប្រសិទ្ធភាព គឺ​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​មានការ ប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា ចំពោះ​ការប្រើប្រាស់​ចរន​អគ្គិសនី ព្រមទាំង​ពន្លត់​ភ្លើងទៀន ធូប មុន​ចេញ​ក្រៅ​ផ្ទះ ហើយ​អាជ្ញាធរ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​អោយបាន​ច្រើន ម្យ៉ាងទៀត​ពលរដ្ឋ​សុំអោយ​អាជ្ញាធរ​កុំ​យក​ថ្លៃ​សេវា​ពី​ពលរដ្ឋ​នៅពេល​អន្តរ​គម​ន៍​ម្តងៗ។​

​អ្នកស្រី សុខា ជា​ប្រពល​រដ្ឋ​រស់នៅ​ស្រុក​ឈូក ខេត្តកំពត បាន​លើក​ជា​មតិ​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ​ថា សម្រាប់​ន​មូលដ្ឋាន​គាត់​ពុំ​ធ្លាប់មាន​អាជ្ញាធរ​ផ្សព្វផ្សាយ ពី​វិធានការ​ក្នុងការ​ទប់ស្កាត់​គ្រោះ អគ្គីភ័យ​នេះនោះ​ទេ​។​អ្នកស្រី​បន្តថា អាជ្ញាធរ​គួរតែ​ប្រាប់​ឬ​ណែនាំ​ពី​បញ្ហា​នេះ​អោយ​ពល​រដ្ឋ​បានដឹង​គ្រប់ៗ ហើយ​បើ​មានការ​ជួយ​អន្តរ​គម​ន៍ មិនត្រូវ​គិតថ្លៃ​សេវា​ពី​អ្នក​គ្រោះ​នោះទេ​។​
តាមពិត​យើង​នៅតាម​ជនបទ​ចេះ​មាន​គេ​ណា​ចុះមក​ប្រាប់​តា​ស្រែប្រាំង តា​ទឹក​ធនធានទឹក​អីហ្នឹង បើ​ខាង​ភ្លើង​អីហ្នឹង​គ្មាន​ណា​ចុះមក​ហៅ​ប្រជុំ​ទេ​។ គួរតែ​ហៅ​ប្រជុំ ហៅ​ប្រាប់​ចឹ​ង​ដែរ វា​បាក​ទប់ស្កាត់​វា​អត់​ឡានទឹក វា​អត់​មានទឹក​អត់​មានអី នៅ​កណ្ដាល​ទួល គ្នា​ក្រ​តា​ឆេះ​វា​អស់​ហើយបើ​យក​សេវា​អស់ហើយ​។​​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​កលោក​វរៈសេនីយ៍ត្រី ប៊ុត ង៉ី អធិការរង​ស្រុក​ឈូក មានប្រសាសន៍​ក្នុង​កម្មវិធី ”​សន្ទនា​មតិ​” របស់​វិទ្យុជាតិ ៩​មករា​ថា អធិការដ្ឋាន​នគរបាល​ស្រុក​តែងតែ​សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​ក្នុងការ​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានដឹង និង​ចេះ​បង្ការ​ទុក​ជា​មុន ម្យ៉ាងវិញទៀត​នៅពេល​ដែលមាន​គ្រោះ​អគ្គិភ័យ​កើតឡើង ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ចុះជួយ​អន្តរាគមន៍ មិន​តម្រូវអោយ​ប្រ​ជា​ពល​រដ្ឋ​បង់ថ្លៃ​សេវា​ជូន​នោះទេ​។ លោក​អធិការរង​ស្រុក​ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​ទាក់ទង​មក​អធិការដ្ឋាន​ស្រុក​រាល់ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតមានឡើង ដើម្បីអោយ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ជួយ​បាន​ភ្លាមៗ​។​
កន្លងមក​យើង​បានធ្វើការ​ផ្សព្វផ្សាយ នៅតាម​តំបន់​ប្រជុំជន ជនបទ​ដែរ តាមរយៈ​វេទិកា​សា ធារ​ណៈ របស់​ប៉ុ​លី​ស​ប៉ុស្ដិ៍​ជាមួយ​ប្រជា​ពល​រដ្ឋ​នេះ​តែងតែបាន​លើកឡើង ពាក់ព័ន្ធ​ការបង្ការ​គ្រោះ​អគ្គិភ័យ ទី​១​យើង​បាន​អប់រំ​ណែនាំ​គាត់ អោយមាន​ការប្រុងប្រយ័ត្ន​ភ្លើងចង្ក្រាន​បាយ ភ្លើងទៀន​ធូ​ន ភ្លើង​បិត​បារ៉ែត ពេលដែល​យើង​មិន​នៅផ្ទះ​នេះ យើង​តែងតែ​លើកឡើង​ជារឿយៗ នៅតាម​គ្រប់​ឃុំ ពេលធ្វើ​វេទិកា​សាធារណៈ​​របស់​ប​ស់ប៉ុ​ស្ដិ៍​រដ្ឋបាល​ជាមួយ​ប្រជាពលរដ្ឋ ចំនុច​ទី​២​ទៀត ពាក់ព័ន្ធ​និង​ការសង្គ្រោះ​ឡានទឹក​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​​ឈូក​យើង​នេះ ការជួយ​ពន្លត់​អគ្គិភ័យ​តាម​បណ្ដា​មូលដ្ឋាន​មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក គឺ​មិន​គិតថ្លៃ​សេវា​អី​ទាំងអស់ ព្រោះថា​កន្លង​មក​យើង​ធ្លាប់បាន​ជួយ​អន្តរាគមន៍​ច្រើន​កន្លែង​មកហើយ​។ សូម​ជម្រាប​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ទាំងអស់​អោយបាន​ជ្រាបថា ចំពោះ​លេខ​ទូរស័ព្ទ​យក​លូវ​នេះ​នេះ​ក៏​ខ្ញុំ​អោយបាន​ដែរ លេខ​សម្រាប់​ទាក់ទង​មក​ឡានទឹក​មាន​បី​ខ្សែ 097 77 80 105 – 097 85 88 028 និង​ 012 96 41 192 បើ​បងប្អូន​ន​មាន​បញ្ហា គ្រោះ​អគ្គិភ័យ​សូម​ទំនាក់ទំនង​មកលេង​ហ្នឹង​មក​គឺ​យើង​ចេញ​ជួយ​អន្តរាគមន៍​ភ្លាម​៕
​អត្ថបទ​៖​កញ្ញា ឡាយ ចន្ទ្រា​