ការរៀបចំ​អនាម័យ​បរិស្ថាន​ក្នុង​សាលា​បាន​ស្អាត​ល្អ ត្រូវមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​

​លោក គួ​ន ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ទឹកឈូ និង​ជា​ប្រិយមិត្ត​បាន​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ​បាន​លើក​ជា​សំណួរ​ថា តើ​ក្នុងនាម​លោក​ជា​​នាយក​សាលា​មាន​វិធីសាស្ត្រ​បែបណា ចំពោះ​អ្នកលក់ដូរ​នំចំណី​នៅក្នុង​សាលា ដើម្បីអោយ​ពួកគាត់​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​សាលា​រៀន​របស់លោក​?
​សុំ​សួរ​អំពី​ការលក់ដូរ លោកគ្រូអ្នកគ្រូ​លក់​សម្ភារៈ​ដែល​សិស្ស​បរិភោគ​មាន​ធុងសំរាម​គ្រប់គ្រាន់​សម្រាប់​ដាក់​សំបក​ចំណីចំណុកដែល​សិស្ស​​ហូប​បាន​គ្រប់គ្រាន់​ដែរឬទេ​?

ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​កលោក ញាន សា​រេ​ត នាយក​សាលាបឋមសិក្សា​វត្ត​ពោធិ៍ ស្រុក​ទឹកឈូ មានប្រសាសន៍​ក្នុង​កម្មវិធី “សន្​ទនា​​មតិ​” របស់​វិទ្យុជាតិ ៩​មករា​ថា រយៈពេល​កន្លងមក​លោក​ធ្លាប់​បានធ្វើ​ការអប់រំណែនាំ​ដល់​សិស្ស និង​អ្នកលក់ដូរ​នំចំណី​ទាំង​អស់ពី​ការ​ប្រើ​ប្រាស់​ធុងសំរាម ដើម្បី​បរិស្ថាន​សាលារៀន ប៉ុន្តែ​លោក​គិតថា ការចូលរួម​នៅមានកម្រិត ដូចនេះ​លោក​និង​នៅតែ​ព្យាយាម​បន្ត​ជំរុញ​អោយ​ប្អូន​ៗ​​កុមារ​តូច​បាន​យល់ដឹង និង​ចេះ​ទុកដាក់​សម្រាម​អោយបាន​ត្រឹមត្រូវ​ផងដែរ​។​
​ចំពោះ​បញ្ហា​ហ្នឹង​គឺ​ខ្ញុំ​បាន​ណែនាំ​គាត់ អោយ​គាត់​យក​ធុងសំរាម​ដាក់ យ៉ាងណាមិញ​ញុ​ម​យក​ធុងសំរាម​របស់​សាលា​ដាក់អោយ​ហ្មង ដាក់​អោយ​​គាត់​ប្រើ​ហ្នឹង​ហ្មង ហើយ​អោយ​គាត់​ណែនាំ​ទៅ​ក្មេង​ផង នៅពេលដែល​វា​ញាំ​នំសុំអោយ​វា​ដាក់​ក្នុង​ធុងសំរាម​ជៀសវាង​ចោល​ផ្ដេស​ផ្ដាស​ប៉ុន្តែ​ចំពោះ​កុមារ​តូចៗ​គាត់​នៅតែ​មានការ​បោះចោល​ចេះតែ​រាង​ភ្លេចភ្លាំង ទោះបីជា​មានការ​អប់រំណែនាំ​ជាប្រចាំ​ក៏ដោយ ក៏​គាត់​នៅ​តែ​​មានការ​ភ្លេចភ្លាំង នៅតែមាន​ការ​ចោល​តិចតួច តែ​ញុ​ម​នៅតែ​ព្យាយាម​ធ្វើ​បន្តិច​ម្ដង​ទាល់តែ​បាន​ស្អាត​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា