ស្នងការដ្ឋាន​ខេត្តកំពត​នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពត​បាន​សំនូមពរ អោយ​អាជ្ញាធរ​មានការ​រឹតបន្តឹង​ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្វើជា​ផ្សព្វផ្សាយ និង​ផាក​ពិ​ន័យ​​ទៅដល់​ប្រជាពលរដ្ឋ ព្រោះថា​សព្វថ្ងៃ​មិនសូវមាន​អ្នកគោរពច្បាប់​ចរាចរណ៍​នោះទេ​ជាពិសេស​សិស្សសាលា​តែម្តង​។​
សិស្សសាលា​វា​មាន​បក្សពួក មួយចំនួន​ជិះ​ម៉ូតូ​ឆេ​ល​ចុះ​ឆេ​ល​ឡើង យើង​ប្រ​យ​ត្ន័​ដែរ​គេ​មក​ប៉ះ​យើង ចង់​កុំអោយ​បើ​បរ​លឿន​ហួសកំណត់​ខ្លាំងពេក ពិន័យ​វា​ទៅ​អោយតែបាន មិនដឹង​ធ្វើបាន​អត់​សង្គម​យើង​លូវ យើង​ធ្វើ​ខាង​នេះ​នៅ​ខាង​នោះ​។​
លោកវរៈ​សេ​នីយ៍​ទោ ពុធ ស៊ឺង ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តកំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​”សន្ទនា​មតិ​” នៅ​ថ្ងៃ​ពុធ​ថា​ស្នងការ​ខេត្តកំពត​ចាត់វិធានការ​ដល់​កង​កំលាំង​គ្រប់​លំដាប់ថ្នាក់ ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិ​សេស​​ផ្សព្វផ្សាយ​នៅតាម​សាលារៀន នឹង​វត្ត​អារាម​ជាដើម ហើយ​កំលាំង​នឹង​ចុះ​ត្រួតពិនិត្យ​ដល់ ម្ចាស់​រថយន្ត​ណា​ដែល​ខុស​បច្ចេកទេស នឹង​ដឹក​លើស​ទំងន់​។​បើ​បុគ្គល​ណា​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អប់រំធ្វើជា​កិច្ចសន្យា នឹង​ផាកពិន័យ​ដល់​គាត់ ហើយ​សម្រាប់​ស្នងការ​ខេត្តកំពត នឹងមាន​ផែនការ​អោយកំលាំង​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​ជុស​ជុល​ម៉ូតូ​ដែល​កែច្នៃ​ហើយ​ជាពិសេស​ចុះ​ណែនាំ​ដល់​ម្ចាស់​ឡាន​​​ដឹក​ដី​អោយ​ចេះ​ក្រោ​ប​អោយបាន​ត្រឹមត្រូវ ។​
ស្នងការរង​ទួទ​ល​ផែន​ពី​លោកស្នងការ គាត់​ដាក់​ប្រជុំ​ដាក់អោយ​លោក​អធិការ​ស្រុក​ទាំងអស់ ទីមួយ​អោយ​ចុះ​អនុវត្តន៍ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ផ្សព្វផ្សាយ​តាម​សាលារៀន វត្ត​អារាម​ដដែល ធ្វើជា​ប្រចាំ​ធ្វើ​ដូច​ភ្លៀងរលឹម ទី​២​ដាក់​គោលដៅ​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់ ណែនាំ​គាត់​គាត​កុំ​អោយមាន​ដឹក ដូចជា​សំពីងសំពោង ការកែឆ្នៃ​បើ​គាត់​ដឹក​លើស សួរ​គាត់​ធ្វើ​កិច្ចសន្យា​អប់រំ ។​
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​