មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​កម្មករសំណង់​នៅ​រដូវក្តៅ​នេះ​

លោក ហេង ចាន់ថា ប្រធានការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពត​បានលើកឡើង​ថា ដោយ​ប្រទេស​កម្ពុ​ជាមាន​កំដៅ​កើន នៅ​ចន្លោះ​ចាប់ពី​៤០-៤២​អង្សារ​នឹង​នៅ​បន្ត​នៅក្នុង​ខែមេសា និង​ឧសភា​ខាងមុខ​ទៀត​នោះ លោ​កថា​បញ្ហា​នេះ អាច​ផ្តល់ ជា​ផលប៉ះពាល់​ដល់​សុខភាព ជាពិសេស​គឺ​កម្មករសំណង់ ដែល​ប្រឈម​ខ្ពស់ ជាងគេ ។

​លោក​ប្រធាន​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល បានលើកឡើង​នៅក្នុង​កម្មវិធី “សន្ទនា​មតិ​” កាលពី​ថ្ងែ​ទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ថា​លោក​ស្នើ​សុំ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​គួរ​ចូល រួម​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​របស់​កម្មករ​សំណង់ នៅ​កំឡុងពេល​បំពេញ ការងារ​នៅក្នុង​រដូវក្តៅ​នេះ ។ លោ​កថា​កម្មករសំណង់​ទាំងអស់​មិនគួរ​ទទួល​យក​ម៉ោង បន្ថែម​លើ​ការងារ​នោះទេ ដោយហេតុថា​អាស​ធាតុ​ក្តៅ​បណ្តាល​ឲ្យ​កម្មករសំណង់​អាច ដួលសន្លប់​នៅនឹងកន្លែង​បំពេញការងារ​បាន។


ផ្តល់​សារ​នេះ​ទៅដល់​អស់លោកអ្នក ពិសេស​គឺ​សា​ម៉ី​ខ្លួន​ទាក់ទង​ទៅនឹង​រឿង សំណង់​មេឃ​ក្តៅ​ហើយ​ធ្វើការ​បង្ក​នូវ​ជំងឺ ដែល​ធ្ងន់ធ្ងរ​អាច​ឲ្យ​គាត់​ដួលសន្លប់ ។ ខ្ញុំ​ជឿថា​ប្រហែលជា​បន្តិចទៀតនេះ​គឺ ទាក់ទង​នឹង​រឿង​ការងារ​ហា​ណា៎​…….. អាច នឹង​ចេញ​លិខិត​អី​បញ្ចា​ក់ថា កុំ​ឲ្យ​គាត់​បន្ថែម​ម៉ោង​អី​ហួសហេតុ​ពេក​ព្រោះ​វា​អាចមាន ហានិភ័យ​កើតឡើង​នៅពេល​ហ្នឹង​ដែរ ពីព្រោះ​គាត់​ធ្វើការ​នៅ​កន្លែង​សុទ្ធតែ​ក្តៅ​ហើយ ធ្វើ ការ​ហួសពេល​ហួស​ម៉ោង​គាត់​អាច​នឹងមាន​ហានិភ័យ​ខ្ពស់ បើសិនណា​គាត់​ធ្វើការ​ហួស កំលាំង បាក់កំលាំង​ហើយ​ស្ថានភាព​អាកាស​ធាតុ​​ក្តៅ​បែបនេះ គួរតែ​កុំ​ទទួលយក​ការ ថែម​ម៉ោង៕
​អត្ថ​ប​ទៈ កញ្ញា សាន វិធី