ពលរដ្ឋ​ក្នុងភូមិ​ពោធិ៍​ស្នើអោយ​អាជ្ញាធរ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ជូន​

​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ជាពិសេស​ផ្លូវ​មួយ​ខ្សែ​ក្នុងភូមិ​ពោធិ៍ សព្វថ្ងៃ​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ ដោយ​ផ្លូវ​នោះ​មាន​សភាព​ហុយ​ខ្លាំង ជាពិសេស​មាន​ជង្ហុក​ច្រើន​ទៀតផង​។ ហេតុនេះហើយ​ពលរដ្ឋ​កំពុង​រស់នៅ​តំបន់​នោះ​ទាមទារ ឱ្យ​អជ្ញាធរ​ជួយ រក​ដំណោះស្រាយ​លើ​បញ្ហា​ផ្លូវ​មួយ​ខ្សែ​ជូន​ពួកគាត់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តើ​អាជ្ញា​ធរមាន​ដំណោះស្រាយ​បែបណា​ជូន ប្រជាពលរដ្ឋ​?

​លោក អុីង សារឿន មេឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ បាន​មានប្រសាសន៍ថា ចំពោះ​បញ្ហា​ផ្លូវ​មួយ​ខ្សែ​នេះ​ឃុំ​មិនមែន​លទ្ធភាព​ធ្វើជា​ផ្លូវ​កៅស៊ូ​ជូន​ទេ ប៉ុន្តែ​ឃុំ​និង​មានការ​ជួសជុល​ផ្លូវ មួយ ខ្សែ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ប្រចាំថ្ងៃ​។
​ក្នុង​ផ្លូវ​មួយ​ខ្សែ​នេះ​ឃុំ​មិនមែន​លទ្ធភាព​ធ្វើ​ដល់​ចាក់​កៅស៊ូ​ទេ​តែបើ​សិន​ចូលរួម​ជួសជុល​និង​ធ្វើ​ម៉េច និង​យើង​ត្រូវតែមាន​ភា​កិច្ច​ដើម្បី​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។​​ការឆ្លើយតប​ខាងលើនេះ​ដោយសារ​មាន អ្នកស្រី ចាន់ ថន ជា​ពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ដែរ​នោះបាន​និយាយថា ផ្លូវ​មួយ​ខ្សែ​ចុះ​ពី​ផ្សារ​ទៅ មាន​សភាព​ហុយ​ខ្លាំង មិនឃើញ​មាន​ចាក់​កៅស៊ូ​ឲ្យ​ទេ ដោយសារតែ​រថយន្ត​ធំៗ​បើកបរ​លើផ្លូវ​នោះ​ច្រើន​។ អ្នកស្រី​ក៏​ចង់ ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើ​ឲ្យ​បាន​ចាក់​កៅស៊ូ​ដូចដើម​វិញ​។​
​ផ្លូវ​ហ៊ុយ​ហា ផ្លូវ​ពី​ផ្សារ​និង​ទៅ​គេ​អត់​ចាក់​កៅស៊ូ​អោយ នៅ​ចាក់​តែ​ប៉ុណ្ណឹង​អោយ​ហ៊ុយ​ហា ផ្លូវ​និង​ទើប​ខូច​ឆ្នាំ​និង​ដែរ កាល​មុន​ផ្លូវ​និង​មែន​អី ឥលូវ​ឡាន​វា​បើក​ខ្លាំងពេក​វា​បើកផ្លូវ ចង់​ធ្វើអោយ​ស្អាត​ដូច​មុន​វិញ​វា​ស្រួល​ជិះ​កង់​ស្រូល​ជិះ​ម៉ូតូ​។​
​អត្ថ​ប​ទៈ លោក ហង្ស សង្ហា​