អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បានលើកឡើង​ថា ការបង្ការ និង​ប​ន្ល​ត់​អគ្គីភ័យ​មាន​ប្រសិទ្ធិភាព លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​

ពលរ​ដេ្ឋ​មួយចំនួន​ក្នុងស្រុក​កំពង់ត្រាច បាន​លើកឡើងថា គ្រោះ​អគ្គីភ័យ​ងាយ​និង​កើតឡើង​ណាស់ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ឬ​ខ្វះ​ការប្រុងប្រយ័ត្ន​តែ​ប​ន្តិច គឺ​អគ្គីភ័យ​អាច​នឹង​ឆាប់ឆេះ​យ៉ាង​ងាយ​។​ ដែល​កត្តា​នេះហើយ​ទើប​ពួកគាត់​ទាមទារ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ហើយ​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​វិធានការ​ក្នុងការ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នេះ​បន្ថែមទៀត​។​

លោក យុ​ត្តិ ជា​ពលរដ្ឋ​រស់នៅ​ស្រុក​កំពង់ត្រាច​បានលើកឡើង​ថា យើង​គ​ម្បី​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ទាំង​ភ្លើង​អគ្គីសនី ភ្លើងទៀន ធូប និង​ភ្លើងចង្ក្រាន​ជាដើម ព្រោះថា​ជា​រដូវប្រាំង បើ​មិន​ដូច​ច្នេះ​ទេ អគ្គីភ័យ​អាច​និង​ឆាប់ឆេះ​ឡើង​។ លោក​ថាក្នុងករណី​មាន​គ្រោះ​អគ្គីភ័យកើត​ឡើង​​សុំ​អោយ​អាជ្ញាធរ​ជួយ​អន្តគម​ន៍​ជាបន្ទាន់ ដើម្បី​បង្ការ​អគ្គីភ័យ​ជូន​ប្រជាពលរដ្ឋ​។​
“​អាហ្នឹង​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់​ព្រោះ​មេឃ​ក្ដៅ​ផង តា​មានអី​តិច​មួយ​វា​កើតឡើង​អគ្គីភ័យ​កើតឡើង​ហ្មង​។ ចង់អោយ​អ្នកធ្វើការ​ទាំង​អស់​​ផ្សព្វផ្សាយ​អគ្គីភ័យ​កើតឡើង​ចឹ​ង​ឡានទឹក​មកជា​បន្ទាន់ ដើម្បីប​ន្ល​ត់​អគ្គិភ័យ​បាន​ទាន់ពេលវេលា​។​

​ឆ្លើយតប​និង​ការលើកឡើង​ខាងលើ​កលោក​វរៈសេនីយ៍ទោ សេង សុគន្ធ​ចាត់ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច មានប្រសាសន៍​ក្នុង​កម្ម​វិធី ”​សន្ទនា​មតិ​” របស់​វិទ្យុ​ជាតិ ៩​មករា​ថា ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ជា​ពិសេស​​នៅមុន​ពេល​ចេញទៅ​ក្រៅផ្ទះ​។ ទន្ទឹម​និង​នោះដែរ​លោក​អធិការ​ស្រុក​កំពង់ត្រាច ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​មានការ​ចូលរួម និង​មានការ​ត្រៀមលក្ខណៈ​ទុកជាមុន ក្នុងការ​សង្គ្រោះ​បឋម​ទម្រាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់​។​
មុន​ទៅណា​មក​ណា​បើ​ពាក់ព័ន្ធ​ភ្លើងអគ្គិសនី យើង​បិត​បារ៉ែត​ទៅ​គឺ​វា​មិនអាច​ទុសេ​មក​ឆេះ​ក្នុងផ្ទះ​កើត​ទេ​។ យើង​គិតថា​រដូវ​នេះ​ជា​រដូវ​ប្រាំង រាំងស្ងួត​រយៈពេល​វែង ចឹ​ង​គឺ​ញុ​ម​សំណូមពរ ប្រជាពលរដ្ឋ​យើង​ដែល​នៅតាម​មូលដ្ឋាន បើសិនជា​បងប្អូន​អត់​មាន​ម៉ាស៊ីនទឹក​អី​ទេ​គឺ​យើង​អាច មានទឹក​ក្នុង​ពាង ក្នុង​អី​ទុក ដើម្បី​សង្គ្រោះបន្ទាន់​នេះ​ជាការ​សំណូមពរ​របស់​យើង​ពេលដែល​គាត់​មានអី​បឋម​អី​នៅផ្ទះ​គាត់ គាត់​អាច​បាន​ភ្លាម​ទម្រាំ​យើង​ទៅដល់​គិតថា​យើង​ជួយ​ទាំងអស់គ្នា កុំ​ផ្ដេកផ្ដួល​ចាំ​ថា​សមត្ថកិច្ច​យើងខ្ញុំ ព្រោះ​យើងខ្ញុំ​មាន​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​