មន្ទីរ​បរិស្ថានខេត្ត​កំពត​ព្រមានថា​ នឹង​មាន​កា​រ​ផាក​ពិ​ន័យ​ចំ​ពោះ​​អ្នក​ដែល​​ចោល​​​សំ​រាម​​ពាស​វា​ល​​ពាស​កាល​

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ក្រុង​កំពត​ខេត្តកំពត​បាន​ត្អូញត្អែ​ចំពោះ​ការបោះ​សំរាម​ចោល​ពាសវាល​ពាសកាល ដោយ​មិនបាន​គិតពី​ផលប៉ះ​ពា​ល់​​​បរិ​សា្ថ​ន ពួកគាត់​ទ​ទួ​ចអោយ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​ការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ហើយនឹង​ផាក​ពិន័យ​​ទៅ​ដល់​ជន​ដែល បោះ​សំរាម​ពាសវាល​ពាសកាល។​
ធ្លាប់​លឺថា​យើង​ហូប​អី​ហើយ​អ​ញ្ជឹ​ង យើង​ត្រូវយក​សំរាម​ទៅ​ដាក់​នៅ​ក​នែ្ល​ង​គេ ហើយ​ចង់​អោយគេ​ផ្សព្វផ្សាយ​អោយបាន​ច្រើន អោយ​ប្រ​ជា​ជន​​យើង​បាន​យល់ដឹង ពី​ការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ការ​ទុកដាក់​សំរាម​មួយ​ដុំ កុំ​ដាក់រ​ញេ​រ​ញៃ វា​មិន​ល្អមើល​ខូច​បរិស្ថាន​ទាំងអស់។​
លោកស្រី មិញ ចាន់​កញ្ញា ប្រធានការិយាល័យ​ចំណេះ​ដឹង និងព័ត៌​មាន​បរិ​ស្ថាន នៃ​មន្ទីរ​បរិស្ថាន បាន​មាន​ប្រសា​ស​ន៍​ក្នុង​កម្មវិធី “​ស​ន្ទនា​​មតិ” នៅ​ថៃ្ង​ពុធ​នេះ​ថា សម្រាប់​ប្រជា​ពល​រដ្ន​ណា​ដែល​ចោល​សំរាមពាសវាល​ពាសកាល គឺ​ត្រូវ​ទួទ​ល​ផាកពិន័យជា​ទឹកប្រាក់​ចំនួន​ ២​ម៉ឺន​​រៀល ដល់​​ ៤០​ម៉ឺនរៀល​ តាម​សំរាម​តិច​ឬ​ច្រើន ហើយ​លោកស្រី​លើកឡើងថា តាម​ប្រសា​ស​ន៍ន​លោកអភិបាលខេត្ត​កំពត​ថា បើ​យើង​ចោល​សំរាម​ម្ដង ស្មើនឹង​យើង​ចោលលុយ​២​ម៉ឺ​ន​រៀល។​
យើង​ឃើញថា​ការផាកពិន័យ​នេះ​គឺ​ចាប់ពី​កំរិត​ទាប​បំផុត​ចាប់ពី​ ២​ម៉ឹ​ន​រៀល​ឡើងដល់​ ៤០​ម៉ឺន​រៀល ហើយ​សម្រាប់​តាមផ្លូវ​ច្បាប់​វិញ ការ​ផាក​​វិន័យ​យើង​មាន​ចំនួន​៣​ដង ការ​ផាក​វិន័យ​វា​មានកំ​រិត​តាម​នឹង សម្រាប់​ការ​ចោល​ជាល​ក្ខ​ណះ​បុគ្គល​ឬមួយ​ជាល​ក្ខ​ណះស្ថាប័ន គឺ​យើង​មើលទៅ​តាម​ទំហំ​នឹង​ទៀត ដូច​ខ្ញុំ​ចាំ​នៅ​ប្រសា​ស​ន៏ លោកអភិបាលខេត្ត​យើង​បាន​លើកឡើងថា យើង​ត្រូវ​ចងចាំ​ក្នុង​ខ្លួន​ថា បើ​យើង​កាន់​សំរាម​ចោល​ពាសវាល​ពាសកាល​ម្ដង មានន័យថា​យើង​កាន់​លុយ​២​ម៉ឺន​យកទៅ​បោះចោល​ហើយ​៕​
​អត្ថ​ប​ទៈ លោក ញ៉ឹ​ប ស៊ី​វន​