មានកត្តាជាច្រើនដែលបណ្តាលអោយសិស្សបោះបង់ចោលការសិក្សានៅកំរិតបឋមសិក្សាបើទោះបីជាក្រសួងអប់រំយុវជន នឹងកីឡានិងអាជ្ញាធរពាក់ព័ន្ឋមានចូលរួមក្នុងការទប់ស្កាត់កុំកើតមានក៏ដោយ។
នៅក្នុងកម្មវីធី “សន្ទនាមតិ” កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ដួង ហ៊ុន នាយកសាលាបឋមសិក្សាហ៊ុនសែនសិស្សល្អ បានមានប្រសាសន៍អោយដឹងថា សាលារបស់លោកពិតជាមានសិស្សបោះបង់ចោលការសិក្សាតែមិនមែនពួកគាត់បោះបង់ចោលតែម្តងនោះទេគ្រាន់តែពួកគាត់បោះបង់ចោលនៅសាលារបស់លោក ហើយបន្តទៅសិក្សានៅសាលាឯកជនរឺសាលាផ្សេង។ដោយឡែកសំរាប់សិស្សដែលបោះបង់ចោលការសិក្សាថ្នាក់ភាសាខ្មែរ ហើយទៅសិក្សាថ្នាក់ភាសាចិនគឺពិបាកក្នុងការទប់ស្កាត់ព្រោះនេះជាការសំរេចចិត្តរបស់អាណាព្យាបាលសិស្សដោយពួកគាត់គិតថាការរៀនភាសាចិនវាងាយស្រួលរកការងារធ្វើ។តែទោះបីជានេះ លោកនឹងខិតខំបន្តទៀត ធ្វើយ៉ាងណាកុំ អោយពួកគាត់បោះបង់ចោលការសិក្សាថ្នាក់ភាសាខ្មែរបន្តទៀត។
សាលារបស់យើងខ្ញុំនេះភាគច្រើនបោះបង់ចោលពីសាលានឹងពិត ប៉ិន្តែទៅបន្តទៅបន្តការសិក្សា នៅសាលាឯកជនបើសិនជាថា អានឹងជាច្បាប់របស់សាលា អព្ជឹងកាលណា ណ គេទួទលសិស្សចេញពីសាលាយើងទៅ តើគេទាមទារសំណុំបែបបទឬមួយទាមទារ ឬទាមទារការផ្ទេរការសិក្សា យើងងាយការទប់ស្កាត់បាននេះជាការមួយកាលណាចំណូលសាលាសិស្សខ្មែរ ចូលទៅដល់សាលាចិន គឺជាចំនូលទឹកប្រាក់របស់គេ គេពិបាកទប់ស្កាតយើងមានតែពង្រឹង សិស្សានៅតាមថ្នាក់នីមួយៗ អានឹងវាបានតែប៉ុនឹងទេ គេចង់ចេញទៅម៉ែឪគេបញ្ជា មិនដែលអោយដំនឹងមកដល់សាលា ឬអ្នកណាម្នាក់ទេ នេះជាផលពិបាកមួយដែលយើងពិបាកទប់ស្កាត់ គឺអត់អោយដំនឹងអ្វីទាំងអស់។
ការមានប្រសាសន៍បែបនេះគឺបន្ទាប់ពីមានការលើកឡើងពីសំណាក់លោក សីហា ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ត្រាចខាងកើតបានរៀបរាប់អោយដឹងថា សិស្សមួយចំនួនបានសំរេចចិត្តបោះបង់ចោលការសិក្សាថ្នាក់ភាសាខ្មែរហើយចាប់យកការសិក្សាជាចិនដោយពួកគាត់គិតថាការសិក្សាជាភាសាចិនវាងាយស្រួលរកការងារធ្វើហើយឆាប់រកចំណូលបានដើម្បីជួយគ្រួសារ។ លោកសូមសំណូមពរទៅដល់អាណា ព្យាបាលសិស្សធ្វើយ៉ាងណាចូលរួមជាមួយលោកគ្រូអ្នកគ្រូជំរុញលើកទឹកចិត្តអោយកូនរៀនយ៉ាងតិចក៏ត្រឹមថ្នាក់ទី៩ដែរ ។
លឺគេថាដែរក្មេងវាមិនបោះបង់ អត់ឈប់រៀនទេវាទៅរៀនសាលាចិន តាមសួរម៉ែឪ ថាតាមគា្ន អោយកូនទៅរៀនហើយឆាប់បានធ្វើការនឹងចង់អោយចូលរួម ជំរុញអោយកូនអោយបានថ្នាក់ទី៩ ហើយចាំទៅរៀនចិនទៀតទៅចុះ៕
អត្ថបទៈ អ្នកនាង ពេជ បុទុម