ការប្រើប្រាស់ទឹកស្អាត ជាកត្តាសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ។ រាល់ការប្រើប្រាស់ទឹក ស្អាត ដែលទទួលបានពីការត្រង់ទឹកភ្លៀងទុក ប្រភពទឹកអណ្តូង ជាពិសេសទឹកដាំឆ្អិនជាប្រចាំគឺអាច ជួយទប់ស្កាត់រាល់មេរោគរាលត្បាត និងជម្ងឺផ្សេងៗបាន។ ជាក់ស្តែងពលរដ្ឋរស់នៅក្នុងភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ នៅមិនទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក អ៊ីវ ស្ងួន មេឃុំតានី ស្រុកអង្គរជ័យ មានប្រសាសន៍ឲ្យដែរថាចំពោះបញ្ហាទឹកស្អាតនេះសព្វថ្ងៃប្រើប្រាស់បានតែភូមិមួយចំនួនទេ ចំណែកភូមិត្រពាំងរុនវិញគឺភូមិនេះនៅដាច់ស្រយាល មិនទាន់មានទឹកស្អាតនៅឡើយទេ។ លោកបានបន្តទៀតថា លោកនិងមានវិធានការទំនាក់ទំនង់ជាមួយនិងក្រុមហ៊ុន ដើម្បីតបណ្តាញទឹកស្អាតនេះចូលមកអោយបានគ្រប់ភូមិជូនប្រជាណលរដ្ឋប្រើប្រាស់។
ទឹកស្អាតសព្វថ្ងៃនេះនៅភូមិតានីប្រើបានតែភូមិត្រពាំងរាំងនិងភូមិតាព្រាម តាមផ្លូវជាតិលេខ៣១ម៉ាចំនួនភូមិត្រពាំងរុននេះជាភូមិដាច់ស្រយាលហើយលោកក៏មានវិធានការទាក់ទងជាមួយក្រុមហ៊ុនចំនួន២ ក្រុមហ៊ុនមួយនៅផ្សារតានី និងមួយទៀតនៅទូកមាស ដើម្បីតបណ្តាញចូលអោយបានគ្រប់ភូមិ។ការឆ្លើយតបថាលើដោយសារមានប្រជាពលរដ្ឋ អ្នកស្រី វណ្ណី ជាពលរដ្ឋរស់នៅភូមិត្រពាំងរុន ឃុំតានី ក៏បានប្រាប់ឲ្យដឹងដែរថា អ្នកមានការលំបាកខ្លាំងណាស់អំពីបញ្ហាប្រពន្ធទឹកប្រើប្រាស់ ដោយសព្វថ្ងៃទិញទឹកស្អាតគេនៅឡើយ ហើយសម្រាប់អ្នកស្រីក៏មិនធ្លាប់ទទួលបានអណ្តូងពីអាជ្ញាធរដែរ។ អ្នកស្រីបន្តថាសំណូរពរ ចង់អោយមានប្រព័ន្ធទឹកស្អាត ចូលមកក្នុងឃុំដើម្បីងាយស្រួលដល់ពួកគាត់ផងដែរ។
ពិបាកជាងគេគឺប្រពន្ធទឹកនិងម៉ងព្រោះអីអត់មានទឹកប្រើអត់ដែលមានអណ្តូងទឹកស្អាតផងទឹក ទឹញដឹក បង់មានប្រពន្ធទឹកស្អាតចូលមកតែមិនដឹងធ្វើម៉េច៕
អត្ថបទៈ លោក ហង្ស សង្ហា