ភាពល្អស្អាតព្រមទាំងអនាម័យ គឺជាកត្តាសំខាន់សំរាប់ការរស់នៅរបស់យើងគ្រប់ៗគ្នា ហើយបង្គន់អនាម័យក៍ដើរតួរយ៉ាងសំខាន់បំផុតសំរាប់ការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែងជាពលរដ្ឋរស់នៅភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ការប្រើប្រាស់បង្គន់អនាម័យ គឺនៅមានកំរិតនៅឡើយ ដោយពួកគាត់ពុំមានបង្គន់អនាម័យសំរាប់បន្ទោបង់ ពួកគាត់បន្ទោបង់នៅតាមព្រៃ និងពាសវាលពាសកាលទៀតផង។
លោក ឡី លន ក្រុមប្រឹក្សាឃុំដំណាក់សុក្រំ ស្រុកដងទង់បានមានប្រសាសន៍ថា ចំពោះបញ្ហាបង្គន់អានាម័យកន្លងមកអាជ្ញាធរឃុំបានផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៧០%ហើយ នៅខ្វះមួយចំនួនទៀតប៉ុណ្ណោះចំណែកការផ្តល់បង្គន់អានាម័យនេះអាជ្ញាធរឃុំចែកជូនប្រជាពលរដ្ឋណាដែលមានជីវភាពក្រីក្រជាមុនផងដែរ។ ហើយអាជ្ញាធរឃុំផ្តល់ជូនពួកគាត់តាមគោលការណ៍មិនមែនការលំអៀងនោះទេ ព្រោះដោយសារបង្គន់មានកំណត់។លោកបានបន្តទៀតថាសំណូមពរប្រជាពលរដ្ឋដែលមិនទាន់បាន បង្គន់អានាម័យប្រើប្រាស់មេត្តារង់ចាំបន្តិចសិនឃុំនិងខិតខំរកអង្គការដៃគូរផ្តលជូនបន្តទៀត ។
បង្គន់អានាម័យដែលមានប្រហែល ៧០%នៅខ្វះតិចតួច ចឹងហើយការបែងចែកកន្លងមកនិងបើបែងចែកអោយគ្រប់ម៉ង់វាអត់គ្រប់ដោយសារមានកំណត់ ការផ្តល់ជូននិងដំណាក់កាលទី១ប្រជាពលរដ្ឋក្រីក្រ អនុវត្តតាមគោលការណ៍អត់មានការលំអៀងទេសូមពួកគាត់រង់ចាំបន្តិចទៅមិនមានការលំអៀងទេ។
ការឆ្លើយតបខាងលើនេះដោយសារមានពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ បាននិយាយថា អ្នកស្រីចង់ បានបង្គន់អនាម័យ តែមិនធ្លាប់ទទួលបានការចែកជូនពីអាជ្ញាធរឃុំទេ បើមិនមានបង្គន់ពិបានក្នុងការបន្ទោបង់។ អ្នកស្រីបន្ថែមថា អ្នកដែលទទួលបានបង្គន់អនាម័យច្រើនតែអ្នកដែលមានជីវភាពធូរធា ហើយផ្តល់ជូនតែគ្នាឯង ទៀងផង។
បង្គន់អានាម័យអត់ខ្ញុំចង់បានចង់បានបង្គន់ទឹកដែរ ខ្លាចប៉ះពាល់សុខភាព រឿងមេភូមិមិនសូវគិតគូរអ្នកក្រ ផ្តល់អោយទេ ផ្ទុយទៅវិញមកអ្នកមានទៅជាបានទៅវិញ អ្នកអត់សោះនៅតែអត់បាន សព្វថ្ងៃខ្ញុំឃើញនិយមតែគ្នាឯង៕
អត្ថបទៈ លោក ហង្ស សង្ហា