អាណាព្យាបាល​សិស្ស​ទទូច​អោយ​អ្នកពាក់ព័ន្ធ​មាន​វិធានការ ចំពោះ​អ្នកលក់​នំចំណី ដែល​គ្មាន​អនាម័យ​

​បើទោះបីជា​នៅតាម​សាលា​មានការ​ផ្សព្វ​ផ្សាយ​​ពី​​ផល​ប៉ះពាល់ នៃ​​ការ​លក់​​នំ​ចំ​ណី​​មួយ​ចំនួន​​ដែល​​គ្មាន​​អនា​ម័យ​​អោយ​​សិស្សា​នុ​សិស្ស​​បាន​ដឹង​ ក៏​​អា​ណា​ព្យា​បាល​សិស្ស​បាន​សំដែង​ការ​ព្រួយ​បារ​ម្មណ៍​ជាខ្លាំង ទៅលើ​ការលក់នំ​​ចំ​ណី​នៅក្នុង​សាលា ខ្លាច​នំចំណី​គ្មាន​អនាម័យ ហួស​កាល​បរិច្ឆេទ​​និង នំចំណី​ដែលនាំអោយ ប៉ះពាល់​សុខភាព សិស្ស​ជាដើម ដែល​បញ្ហា​នេះ​ពួកគាត់​ចង់អោយ សាលា​មានការ​ត្រួត ពិនិត្យ​ឬ​មាន​វិធាន​ការ​ចំពោះ​បញ្ហា​នេះ​។​

​ជា​អាណាព្យាបាល​សិស្ស​ដែលមាន​កូន​រៀន​នៅក្នុង​សាលា​បឋម​មួយកន្លែង​ស្ថិតក្នុង​ខេត្តកំពត បាន​លើក​ឡើង​​ជា​​មតិ​យោ​បល់​​ក្នុង​​កម្ម​វិធី ”​សន្ទនា​មតិ​” របស់​​វិទ្យុ​ជាតិ ៩​មករា នា​ថ្ងៃ​ព្រ​ហ្ប​តិ៍ ទី​០៧ ខែ​មិនា ២០១៩​នេះ​ថា “ចង់អោយ​គេ​មក​ណែនាំ​គ្រូ​លក់​នំ​ណា​មិនគួរ​លក់​ណា​ក្មេង​​មិនគួរ​ញាំ​ចឹ​ង​ទៅណា ព្រោះ​អី​ក្មេង​តូចៗ​វា​មិនដឹង​ទេ ក្មេង​តា​រប​ស់ណា​ប្លែក​វា​ទិញ​ហើយ​”។​

ជា​ប្រិយមិត្ត​បាន​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី ”​សន្ទនា​មតិ​” របស់​វិទ្យុជាតិ ៩​មករា កាលពី​ថ្ងៃ​ព្រ​ហ្ប​តិ៍ ទី​០៧ ខែ​មិនា ឆ្នាំ​២០១៩​នេះ លោក គួ​ន បាន​​លើក​ជា​យោបល់​ថា “ខ្ញុំ​ធ្លាប់បាន​ប្រាប់ថា មុន​ហូប​ចំណីចំណុក ពិសេស​ចំណី​វេច​ខ្ចប់ ចៅ​កុំ​ហូប​វា​ខ្លាំងពេក ព្រោះថា វា​មិន​ផ្ដល់​សុខ​ភាព​​ដល់​យើង​ទេ ជា​ចំណី​ប្រកបដោយ​ជាតិ​អាស៊ីត ឬអ្វី​ច្រើន ដែល​មិន​ធ្វើអោយ​ផលិតផល​គេ​ខូច​នោះ” ​។​

ចំណែកឯ​លោក និរន្ត ជា​ប្រិយមិត្ត​ចូលរួម​ក្នុង​កម្មវិធី ”​សន្ទនា​មតិ​” របស់​វិទ្យុជាតិ ៩​មករា ដែរ​នោះបាន​និយាយថា ​“បើតាម​មើល​គឺ​តែង​តែ​មាន​​ហើយ​តាំងពី​លោកគ្រូ​នាយក រហូតដល់​ប្រធានការិយាល័យ មន្ទីរ​គាត់​តែងតែ​ណែនាំ​ជារឿយៗ នៅតាម​សាលា​យើង​ឃើញ​ទាំង​អស់​គ្នា”​​៕
​អត្ថ​ប​ទៈ កញ្ញា ឡាយ ចន្ទ្រា​