ពលរដ្ឋនៅខេត្តកំពតមួយចំនួនកំពុងមានការព្រួយបារម្ភអំពីការចិញ្ចឹមសត្វនៅរដូវប្រាំង ដោយសាអាកាសធាតុក្ដៅមានការកើនឡើងធ្វើឲ្យសត្វដែលចិញ្ខឹមឈឺឬងាប់បន្តបន្ទាប់ ដោយសារពួកគេមិនបានដឹងពីវិធីបង្កាការពារជាមុន។
លោក កែវ សុវណ្ណឌី ធនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកិសកម្មខេត្តកំពត បានលើកឡើងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករាកាលពីថ្ងៃទី០៥ ខែមីនាឆ្នាំ២០១៩ថា ដើម្បីបង្ការកុំឲ្យសត្វចិញ្ចឹម(មាន់ ទា គោ ក្របី…) មានជម្ងឺនារដូវក្រៅខាងមុខនេះ ម្ចាស់ចិញ្ខឹមសត្វ អាចប្រើវិធីផ្សំថ្នាំបុរាណ ឬប្រើប្រាស់ឪសថលាយជាមួយទឹកឲ្យសត្វផឹកបាន ហើយក្រៅពីនោះ ត្រូវតែផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់ ចាក់វ៉ាកសាំងការពារឲ្យបានគ្រប់កម្រិត សម្អាតទ្រុងឬបាញ់ថ្នាំ សម្លាប់មេរោគជាប្រចាំ រក្សាសីតុណ្ហភាពកុំ ឲ្យក្ដៅពេកដូចជាការបាញ់ទឹកលើដំបូលទ្រុងជាដើម។ឪសថបុរាណអាចប្រើប្រាស់បានដូចគ្នាឲ្យតែឬគាត់អនុវត្តបានត្រឹមត្រូវ ហើយមួយទៀតចំបោះបញ្ហាឪសថថ្នាំពេទ្យមានបា់រាសេតាមុល អុកស៊ីតេត្រា សុទ្ធតែជួយដល់សត្វរបស់យើងព្រោះនៅក្នុងកម្រិតវាគេមានដាក់ពីរប្រភេទ កម្រិតការពារនិងកម្រិតព្យាបាល កម្រិតការពារមិនមែនធ្វើជាវា់ក់សាំងទេ វាជាអង់ទីប្យូទិចការពារ មួយចំណែក មានន័យថាដាក់កម្រិតការពារប៉ុណ្ណេះ កម្រិតព្យាបាលប៉ុណ្ណេះ មួយទៀតត្រូវបាញ់សម្លាប់មេរោគ បើយើងមានឪសថហើយ ថែទាំការពារបានត្រឹមត្រូវហើយ បាញ់ថ្នាំសម្លាប់មេរោគថែមទៀតជាវិធានការទប់ស្កាត់មាន់ងាប់បាន៕
អត្ថបទៈ ឃឹម ស្រីល័ក្ខ
វិធីបង្ការមាន់ឈឺឬងាប់នៅរដូវក្ដៅខាងមុខនេះ
៥ ខែមីនា ២០១៩
សន្ទនាមតិ