អ្នកស្រី ដានី ជាប្រិយមិត្តរស់នៅក្នុថស្រុកកំពង់ត្រាច និងបានហៅទូរស័ព្ទចូលរួមក្នុងកម្មវិធី “សន្ទនាមតិ” លើកជាសំណួរថា តើមណ្ឌលសុខភាពនិងមានវិធីសាស្ត្របែបណា ដើម្បីអោយប្រជាពលរដ្ឋមានទំនុក និងមកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព?
ញុមចង់សួរលោកស្រីថា តើយើងគួរតែធ្វើបែបណាទៀត ដើម្បីអោយស្ត្រីដែលគាត់មានទំងន់សម្រាលហ្នឹងមានទុកចិត្តលើកមណ្ឌលសុខភាព និងឆ្មបដែលទើបតែបញ្ចប់ថ្មីហ្នឹង។
ឆ្លើយតបការលើកឡើងរបស់ប្រិយមិត្តខាងលើលោក ឃាង ជីវ ប្រធានមណ្ឌលសុខភាណពត្រពាំងរពៅ មានប្រសាសន៍ក្នុងកម្មវិធី “សន្ទនាមតិ” កាលពីថ្ងៃពុធថា ដើម្បីអោយការផ្ដល់សេវាសំរាលនៅក្នុងមណ្ឌលសុខភាពជូនប្រជាពលរដ្ឋមានទំនុកចិត្ត និងមកទទួលសេវាសំរាល មណ្ឌលនិងបន្តពន្យល់ណែនាំ អប់រំដល់ប្រជាពលរដ្ឋអោយបានយល់ដឹង ពិសេសធ្វើការចុះផ្សព្វផ្សាយនៅតាមភូមិទាំងអស់ ធ្វើយ៉ាងណាអោយពួកគាត់មានភាពកក់ក្ដៅ និងផ្ដល់សេវារបស់បុគ្គលិកក្នុងមណ្ឌលសុខភាពអោយបានច្រើនបន្ថែមទៀត។
ពួកញុមនិងព្យាយាមពន្យល់ណែនាំបន្ថែម និងធ្វើការចុះអប់រំ ផ្សព្វផ្សាយនៅតាមភូមិបន្តទៀត ដើម្បីអោយគាត់មានទំនុកចិត្ត និងទទួលភាពកក់ក្ដៅពីបុគ្គលិករបស់នាងខ្ញុំបន្តទៀត។ ចាសឃើញថាអ្វីដែគាត់បានលើកឡើងត្រឹមត្រូវ ព្រោះថាបុគ្គលិកនៅកន្លែងខ្ញុំសុទ្ធតែក្មេងពិតមែន ប៉ុន្តែចង់បញ្ជាក់ប្រាប់គាត់វិញថា ព្រោះបានរៀនឆ្លងកាត់រយៈពេល៣-៤ឆ្នាំ ពួកខ្ញុំម្នាក់ៗចេញធ្វើការម្នាក់ៗ២-៣ឆ្នាំដែរហើយ ក្មេងប៉ុន្តែមានបទពិសោធន៍ សូមអោយគាត់ផ្ដល់ការទុកចិត្តមកលើកពួកនាងខ្ញុំ ប្រសិនជាដូចខ្ញុំបានលើកឡើង ករណីគាត់មានសញ្ញាគ្រោះថ្នាក់ផ្សេងៗ គឺយើង និងធ្វើការបញ្ចូនគាត់ទៅស្រុកប្រតិបត្តិ ដោយមានឡានមកទទួលដល់មណ្ឌលដែរម្ដង៕
អត្ថបទៈ លោក ញ៉ឹប ស៊ីវន