មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានអោយដឹងនៅសប្តាហ៍នេះថា ស្ថានភាពអាកាសធាតុរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩នេះ មិនសូវអំណោយផល ដែលធ្វើអោយជួយបញ្ហាខ្វះខាតទឹកប្រើប្រាស់។ ដូច្នេះសូមអោយប្រពលរដ្ឋពលរដ្ឋចូលរួមរក្សាទឹកទុកអោយបានត្រឹមត្រូវ និងប្រើប្រាស់អោយចំគោលដៅ។
លោក ជុំ សុង អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានមានប្រសាសន៍ក្នុងកម្មវិធី “សន្ទនាមតិ” ថា ឆ្នាំនេះកំដៅអាចកើតឡើង និងរដូវប្រាំងអាចអូសបន្លាយយូរជាងបណ្តាឆ្នាំមុនៗ។ ដូច្នេះសុំអោយពលរដ្ឋចេះថែរក្សាប្រភពទឺកដែលមានស្រាប់អោយបានល្អ និងប្រើប្រាស់ដោយសន្សំសំច្ចៃ ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតទឺក។
ជាមួយគ្នានេះដែរក៏សូមអោយប្រពលរដ្ឋទាំងអស់ចូលរួមសហការ បើជាសិនម្នាក់នៅក្នុងសហគមន៍បើយើងចូលរួមថែរក្សាប្រភពទឹកទាំងអស់គ្នាទៅ ទុកទឺកនោះសម្រាប់ប្រើប្រាស់។ តែបើយើងមិនយកចិត្តទុកដាក់ធ្វើអោយទឹកកខ្វក់ អាហ្នឹងអ្នកទទួលរងគ្រោះគឺបងប្អូនហ្នឹងឯង។ សូមបងប្អូនយើងទាំងអស់ចូលរួមថែរក្សាប្រភពទឹក ជួយប្រើប្រាស់ទឹកហ្នឹងអោយចំគោលដៅ ជួយសន្សំសំច្ចៃ កុំយកទឹកដែលប្រើហ្នឹងបូមត្រី ឬអោយគោក្របីចុះ នាំអោយល្អក់ជាដើម។
ការលើកឡើងបែបនេះបន្ទាប់ពីមានពលរដ្ឋមួយចំនួននិយាយថា ប្រភពទឹកដែលមានស្រាប់ មិនត្រូវថែរក្សាអោយបានល្អនោះទេ ដែលធ្វើអោយទឹកមិនអាចប្រើប្រាស់បានឡើយ។
អ្នកមកពីផ្សារច្រើនយកសំណល់ ដូចថាស្លឹកស្ពៃរលួយ អាចម៍ត្រី នៅនោះអត់ហ៊ានចោល អត់ចេះថែប្រើអីកើតទឹកស្អុយ។ខ្ញុំថែតែរបស់ខ្ញុំ គេប្រចាំគ្នា ទឺកក៏ប្រើអត់កើតដែរ អត់ចេះថែអាហ្នឹង៕
អត្ថបទៈ លោក តារា