ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត អញ្ជើញ​ចុះ​ពិនិត្យ​លើ​ការងារ​រៀប​ចំ​​អំពូល​ភ្លើង និង​គម្រោង​អភិវឌ្ឍន៍​បន្ថែម​នៅក្នុង​មណ្ឌល​ពហុ​កីឡដ្ឋាន​ខេត្តកំពត​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច​ខែមាឃ​ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត អមដំណើរ​ដោយ​អស់លោក អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មួយចំនួន​ជុំវិញ​ខេត្ត បាន​អញ្ជើញចុះ​ពិនិត្យ​ស្វែងយល់​លើ​ការងារ​រៀបចំ​ដាក់​បង្គោល​និង​អំពូល​ភ្លើង ដែលមាន​លក្ខណៈ​ស្តង់ដារ​បម្រើ​ដល់​ការប្រកួត​ក្នុង​វិស័យ​កីឡាបាលទាត់ និង​សិក្សា​បន្ត​លើ​គម្រោង​ដើម្បី​អភិវឌ្ឍន៍​បន្ថែម​មួយចំនួនទៀត​នៅក្នុង ទីលាន​មណ្ឌល​កីឡដ្ឋាន​ខេត្តកំពត​នេះ​។

-​សូមបញ្ជាក់ថា​៖ វិស័យ​កីឡា​នៅក្នុង​ខេត្តកំពត​បច្ចុប្បន្ននេះ មានការ​វិវត្តន៍​រីកចម្រើន​គួរអោយកត់សម្គាល់​លើ​សក្តានុពល​កីឡាករ​ជម្រើស​ខេត្ត​​ក៏​ដូច​ស្រទាប់​មជ្ឈដ្ឋាន​មហាជន​ម​ប្រជាជន ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ ក្នុងនោះ​ក៏មាន​ការ​ជ្រោមជ្រែង​ជួយឧបត្ថម្ភ​គាំទ្រ​ជំរុញ​លើកទឹកចិត្ត​ពី​រដ្ឋបាលខេត្ត​និង​សប្បុរសជន​នានា​ផងដែរ​។

ពិសេស​ការ​ជម្រុញ​លើទឹក​ចិត្ត​ដល់​អា​ជ្ញ​ធរ​ខេត្ត​ក៏​កីឡាករ​ក្នុង​ស្រ​យ​ទាប់​យុវជន យុវនារី ពី​សំណាក់ ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ រង​កង​យោធ​ល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​មានការ​ជ្រោមជ្រែង ពី​ឯកឧត្តម ឧត្ដមសេនីយ៍​ឯក សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដែល​បាន​ផ្ដល់នូវ​បង្គោល​និង​បំពាក់​អំពូល​ភ្លើង​មាន​លក្ខណៈ​ស្តង់ដារ​មានតម្លៃ​ប្រមាណ​ ៤០​ម៉ឺន​ដុល្លា​សម្រាប់​បម្រើ​ដល់​ការប្រកួត​បាល់ទាត់ និង​នៅ​ចំពោះមុខ​ដ៏​ខ្លី​នេះដែរ រដ្ឋបាលខេត្ត​នឹងមាន​គម្រោង​អភិវឌ្ឍន៍​បន្តទៀត ដោយ​ត្រៀម​រៀបចំ​ដាក់​កៅអី​សម្រាប់​ទទួល​ទស្សនិកជន​ចូល​ទស្សនា​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​