អាជ្ញាធរ​ខេត្តកំពត​ទទួល​ជួប​បើក​កិច្ចប្រជុំ​បច្ចេកទេស​ស្តីអំពី​ការរៀបចំ​សេចក្តីព្រាង​ផែនការមេ​ត​ភ្ជាប់​សេដ្ឋកិច្ច កម្ពុជា​-​វៀតណាម និង​ខេត្ត​ជាប់​ព្រំដែន​(២០២១-២០៣០)​

នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​សាលាខេត្ត អាជ្ញាធរ​ខេត្តកំពត​បា​ន​ទទួល​ជួប​បើក​កិច្ចប្រជុំ​បច្ចេកទេស​ស្តីអំពី​ការរៀបចំ​សេចក្តីព្រាង​ផែនការមេ​ត​ភ្ជាប់​សេដ្ឋកិច្ច កម្ពុជា-វៀតណាម និង​ខេត្ត​ជាប់​ព្រំដែន​(២០២១-២០៣០) ​រវាង​ប្រតិភូ​ក្រសួងផែនការ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​ ហ៊ូ តាំង​អេង រដ្ឋលេខាធិការ​តំណាង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ​ឆាយ ថន​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ផែនការ​កម្ពុជា និង​ប្រតិភូ​ក្រសួងផែនការ​ និង​វិនិយោគ​វៀតណាម​ ដឹកនាំ​ដោយ​លោក​ជំទាវ​ ផាន់​ង៉ុ​ក ​ម៉ា​យ​ភឿង​ អនុប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍ​យុទ្ធសាស្ត្រ​នៃ​ក្រសួងផែនការ​និង​វិនិយោគ​វៀតណាម និង រដ្ឋបាល​ខេត្តកំពត​ដឹកនាំ​ដោយ​ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​ឯកឧត្តម ហ៊ូ តាំង​អេង រដ្ឋលេខាធិការ​ក្រសួងផែនកា​និង​លោកជំទាវ​ ផាន់ង៉ុ​ក​ ម៉ា​យ​ភឿង អនុប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ នៃ​ក្រសួងផែនការ​និង​វិនិយោគ​សារ​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាមបាន​លើកឡើងថា ការរៀបចំ​សេចក្តីព្រាង​ផែនការមេ​ត​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា-វៀតណាម និង​ខេត្ត​ជាប់​ព្រំដែន (២០២១-២០៣០) មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងពីរ ក្នុងការ​ប្រើប្រាស់​ស​កត្តា​នុព​ល​នៃ​ការ​រិត​ចំណងមិត្តភាព​ល្អប្រសើរ តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទាំង​៩ ហើយ​តាមរយៈ​ផែនការមេ​មួយ​នេះ នឹង​ជួយ​រុញច្រាន​ដល់​កំណើនសេដ្ឋកិច្ច​ខេត្ត និង​ប្រទេស​ទាំងពីរ​ផងដែរ ។​

ប្រធាន​ប្រតិភូ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បញ្ជាក់ទៀតថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម កាន់តែ​ជិតស្និទ្ធ​និង​ល្អ​ប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ព្រម​គ្នា ទើប​ប្រទេស​ទាំងពីរ បានរៀបចំ​សេចក្តីព្រាង​ផែនការមេ​ត​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា-វៀតណាម និង​ខេត្ត​ជាប់​ព្រំដែន​(២០២១-២០៣០) ក្នុង​គោលបំណង់​បង្ក​ភាពងាយស្រួល​ដល់​ការដោះដូរ​បទពិសោធ និង​ការងារ​លើ​វិស័យ​សំខាន់ៗ​ចំនួន​០៩ រួមមាន វិស័យ​គមនាគមន៍ វិស័យ​វិនិយោគ វិស័យ​ហិរញ្ញវត្ថុ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ វិស័យ​រ៉ែ និង​ថាមពល វិស័យ​បរិស្ថាន វិស័យ​សុខាភិបាល ព្រមទាំង​ខឿនសេដ្ឋកិច្ច​ជាប់​ព្រំដែន​។​

​យ៉ាងណាមិញ កិច្ចប្រជុំ​សិក្សា​ស្វែងយល់​ព័ត៌មាន​ពី​ខេត្តកំពត​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​ចំណុច​មួយចំនួន​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រៀង​ផែនការមេ​ត​ភ្ជាប់​សេដ្ឋកិច្ចកម្ពុជា-វៀតណាម ព្រោះ​ផែនការមេ​ត្រូវធ្វើ​ដោយ​លម្អិត និង​ច្បាស់​លាស់ ហើយ​រក្សាបាន​នូវ​ផលប្រយោជន៍​រួម​រវាង​ប្រទេស​និង​ប្រទេស ខេត្ត​និង​ខេត្ត​។ ម្យ៉ាងវិញទៀត​តាមរយៈ​ផែនការ​មេនេះ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​កំណើត​សេដ្ឋកិច្ច​ប៉ុណ្ណោះ ថែមទាំង​អាចជួយ​បង្កើន​ចំណង​មិ​ត​ភាព​ឲ្យ​កាន់​ស្និទ​ស្នាល និង ក្នុងន័យ​ស្ថាបនា ដោយ​រក្សាបាន​នូវ​អធិបតេយ្យភាព បូរណភាព នៃ​ប្រទេស​ទាំងពីរ ។​

ឆ្លើយតប​ចំពោះ​គោលបំណង​របស់​គ​ណៈ​ប្រតិភូ​វៀតណាម ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ដោយ​អនុវត្តន៍​តាម​របស់​រា​ជ​រដ្ឋាភិបាល​ក៏​តូច​ជាការ​ចង្អុលបង្ហាញ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ខេត្តកំពត​បច្ចុប្បន្ន​បាន​​នឹង​កំពុង​គ្រោង​បង្កើត​ផ្សារ​តាម​ព្រំដែន សាងសង់​កំពង់ផែ​ចំនួន​៥ ដែល​ក្នុងនោះ​មាន កំពង់ផែ​អន្តរជាតិ​០១​។

ជាមួយនេះ ខេត្តកំពត​បាន និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ថៃ និង​វៀតណាម​ឲ្យ​មក​ទស្សនា​កម្សាន្ត ហើយ​ខេត្តកំពត​ក៏​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ពិសេស​ស្ថាបនា​ផ្លូវ​ទៅកាន់​ប្រទេស​វៀតណាម​ឲ្យ​បានល្អ​ធំ​ហើយ​ល្អ​ជាដើម​។

​ចំណែក​ការអនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​នៃ​ខេត្ត​ទាំងពីរ​កំពត​.​គៀន​យ៉ាង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​រួម​នឹង​ប្រជាជន​នៃ​ខេត្ត​ទាំងពីរ បាន​ខិតខំ​ប្រឹងប្រែង​ប្តេជ្ញា​អនុវត្ត​ឱ្យបាន​ល្អ​នូវ​បណ្តា​សន្ធិសញ្ញា​កិច្ចព្រមព្រៀង និង​កំណត់ហេតុ ដែល​រដ្ឋាភិបាល ក៏ដូចជា​បណ្តា​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា រួមចំណែក​នាំមក​នូវ​ផលប្រយោជន៍​រួម​នៃ​សមិទ្ធិផល​រីកចម្រើន​លើ​វិស័យ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សន្តិសុខ និង​ការ​ការពារជាតិ​ជូន​ប្រជាជន នៃ​ខេត្ត​ទាំងពីរ ពូន​ជ្រុំ​ចំណងមិត្តភាព​សាមគ្គីភាព និង​ការអភិវឌ្ឍ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​