ឯកឧត្តម ម៉ាត់ សេត និងឯកឧត្តម កៀង វ៉ាង អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងលោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះវិហារឥស្លាមមួយកន្លែងដែលស្ថិតនៅភូមិអណ្ដូងជីម៉ឺន ឃុំកំពង់ក្រែងស្រុកទឹកឈូខេត្តកំពត។
វិហារឥស្លាម ដែលបានបើកការដ្ឋានសាងសង់ពេលនេះ គឺជាជំនួយសប្បុជនរបស់ប្រទេសគុយវ៉េត តាមរយៈអង្គការសាមគ្គីភាពកម្ពុជា ដែលមានទំហំទទឹង៨ ម៉ែត្រគុណនឹងបណ្ដោយ១២ម៉ែត្រ ធ្វើពីបេតុង ចាក់ប្លង់សេ ជញ្ជាំងឥដ្ឋ។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានថ្លែងការកោតសរសើរចំពោះម្ចាស់ជំនួយដែលជាសប្បុរសជននៃប្រទេសគុយវ៉េត និងអង្គការសាមគ្គីភាពកម្ពុជា ដែលតែងតែបាន រួមចំណែកក្នុងកិច្ចការងារសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតក្នុងសហគមន៍មូលដ្ឋាននានានៃខេត្តកំពតក្នុងរយៈពេលកន្លងមក គឺសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រក៏បានសំដែងការសង្ឃឹមនិងចាត់ទុក វិហារដែលបានបើកការដ្ឋានសាងសង់ពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខ្មែរឥស្លាមក្នុងសហគមន៍នេះ បានគោរពប្រតិបត្តិបានគបានគោរពប្រតិបត្តិ ទៅតាមជំនឿ សាសនារបស់បងប្អូនខ្មែរឥស្លាម ប្រកបដោយភាពសមរម្យ។
ឯកឧត្តម ម៉ាត់ សេត ក៏បានលើកបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសជាតិ យើង កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធផលទាំងនេះ គឺផ្ដើមចេញពីនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសយើង ប្រែក្លាយប្រែក្លាយពីប្រទេសមានសង្គ្រាមរ៉ាំរ៉ៃ ទៅជាប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូណ៌នៅក្នុងទូទាំងប្រទេសដូចសព្វថ្ងៃនេះ ដែលជាមូលដ្ឋានគ្រឹះ ផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាបានធ្វើការអភិវឌ្ឍ និងកសាង សេដ្ឋកិច្ចជាតិនិងជីវភាព របស់ប្រជាពលរដ្ឋរីកចម្រើនដូចសព្វថ្ងៃ។
ដូច្នេះសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយយើងទាំងអស់គ្នាត្រូវតែរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាពនេះឱ្យបាន គង់វង្សយូរអង្វែងតទៅមុខបន្តទៀតគង់វង្សយូរអង្វែងតទៅមុខបន្តទៀត។មុខបន្តទៀតគង់វង្សយូរអង្វែងតទៅមុខបន្តទៀត ឲ្យបានជាដាច់ខាត៕
អត្ថបទៈ លោក សាយ យាវ