​ខេត្តកំពតធ្វើ​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រោម​ប្រធានបទ “​ត្រូវ​រួមគ្នាលុបបំបាត់ជម្រក​មូស​ខ្លា ការពារ​-​កាត់បន្ថយជំងឺគ្រុនឈាម​”

នៅ​ព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៩ នា​សាលប្រជុំសាលាខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តកំពត​ដឹកនាំ​ដោយ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ ត​និង​ជា​ប្រធានកិត្តិយស​សាខា និង​លោកជំទាវ សោម សេរី​វឌ្ឍន៍ នាយិកា​រង នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រោម​ប្រធានបទ “​ត្រូវ​រួមគ្នាលុបបំបាត់ជម្រក​មូស​ខ្លា ការពារ​-​កាត់បន្ថយ ជំងឺ​គ្រុន​ឈាម​”

​ពិធីនេះក៏មាន​វត្តមាន អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​លោក​- លោក​-​ស្រី សមាជិក សមា​ជីកា​គណៈកម្មាធិការ​សាខា សាខា អនុសាខា​និង​មន្ត្រី​ប្រតិបត្តិ​សាខា អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម និង​យុវជន​កាកបាទក្រហម សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​។ ឯកឧត្ដម ជាវ តា​យ ​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​អង្គពិធី​នេះ​ថាស​ត្វ មូស​ខ្លា​កើតកូន​កើត​ចៅ​ក្នុង​ទឹកថ្លា​ស្អាត​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស​ហើយ​ចំណែក​ជំងឺគ្រុនឈាម​អាច​កើតឡើង​មាន​លើ​មនុស្ស​គ្រប់​​វ័យ​ដែល​បង្កឡើង​ដោយ​សត្វ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បើសិនជា​យើង​មិន​ព្យាបាល​បាន​ទាន់ពេលវេលា​អាច​បណ្ដាលអោយ​បាត់បង់​ជីវិត​។

​តាមរយៈរបាយការណ៍ក្រសួងសុខាភិបាល​ស្ថានភាព​ជម្ងឺ​គ្រុន​ឈាន​ឆ្នាំ​២០១៩​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨​កន្លងទៅ​។ ដូច្នេះដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​ដែល​កំពុង​កើតឡើង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលជា​ជំនួយ​ការអោយ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ ឯកឧត្ដម ជាវ តា​យ ក៏បាន​ថ្លែង​ការកោតសរសើរ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត និងមន្ទីរ​សុខាភិបាលខេត្ត ដែល​បានរួម​សហការគ្នា​ធ្វើ​នូវ​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​បន្តតាមរយៈកម្លាំងអ្នកស្ម័គ្រចិត្ត និង​យុវជនកាកបាទក្រហមកម្ពុជានៅតាមសាលា​គោលដៅ​និង​ក្នុង​សហគមន៍​ដល់​ប្រជាពលរដ្ឋ

សិស្ស​និស្សិត អាជីវករ និង​សាធារណៈជន​អោយចូល​រួម​ចលនា​កាត់បន្ថយ​និង​ទប់ស្កាត់ ការកកើត​សត្វ​មូស​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ជា​ប្រជាជន គំរូ មួយរូប​ពោលគឺ ខ្ញុំ និង​ជា​គ្រួសារ​ខ្ញុំ​ជា​គ្រួសា​គំរូ គឺ​ផ្ទះ​ឬ​លំនៅដ្ឋាន​គ្មាន​ដង្កូវទឹក គ្មាន​មូស​ខ្លា និង​គ្មាន​មូស​ខ្លា​គ្មាន​ជម្ងឺគ្រុនឈាម​។

​សកម្មភាព​ធ្វើ​យុទ្ធនាការ​នេះ​គឺ​បាញ់ថ្នាំ​កម្ចាត់​មូស​ខ្លា ដាក់​ថ្នាំ​អា​បេ​ត​នៅ​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​ដោយ​បែង​ចែកជា​ក្រុម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កំចាត់​ដង្កូវទឹក​មូស​ខ្លា និង​ធានាថាមិនមាន​ដង្កូវទឹកនៅក្នុង​បរិវេណ​​ផ្ទះសំបែង តាមរយៈ​ការកម្ទេច​ចោល និង​លុបបំបាត់ចោល នូវ​រាល់​វត្ថុ​ដក់​ទឹក ដែល​មិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ធុង ក្រឡ ពាង អាង ដែល​មិន​ប្រើប្រាស់ សំបក​ដប សំបក​ដូង និង​វត្ថុ​អាច​ដក់​ទឹក​ដទៃទៀត ដែល​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​