​ការដោះស្រាយ​បញ្ហា គ្រឿងញៀន​ដែលមាន​ប្រសិទ្ធភាព​គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ការចូលរួម និង​ការគាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ដែលជា​ការចាំបាច់​មិនអាច​ខ្វះ​បាន​

ការដោះស្រាយ​បញ្ហាគ្រឿងញៀនដែលមាន​ប្រសិទ្ធភាព គឺ​មិន​ត្រឹមតែមាន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ជា​ចាំបាច់​នូវ​ការចូលរួម និង​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម ពិសេស​មាតាបិតា​និង​អាណាព្យាបាល គឺជា​កម្លាំង​ដ៏​ចាំបាច់​និង​មិនអាច​ខ្វះ​បាន​។

ខ្លឹមសារ​ទាំងនេះ គឺជា​ការដកស្រង់​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា អន្តរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ២៦​មិថុនា​ឆ្នាំ ២០១៩ ដែល​បាន​អាន​ដោ យ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត នៅក្នុង ធិ​ពី​អបអរ​សារ​ទរ​ទិវា អន្តរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ដែល​រដ្ឋបាល​ខេត្តកំពត បានរៀបចំ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ នៅ​វិទ្យាល័យ ស្រុក ឈូក​ខេត្ត កំពត និង​ក៏មាន​ការចូលរួម​ជា​អធិបតី​ផងដែរពី​សំណាក់ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំ​ឯក​ឧត្ត​ម លោកជំទាវ លោក​-​លោកស្រី ថ្នាក់ដឹកនាំ ខេត្ត សមា​ជីក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​លោ​កក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​។

នៅក្នុងសារលិខិត​សម្ដេចតេ​ជោ ​ហ៊ុន សែន បាន​លើក​បញ្ជាក់​បន្ត​អោយដឹងទៀតថា​៖ នៅក្នុង​ឆ្នាំ ២០១៩ នេះ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ “​សុខភាព​ដើម្បី​យុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព” ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​តម្រូវការ​ដ៏​ចាំបាច់ និង​ប្រកបដោយ​តម្លាភាព​នៃ​ការចូលរួម និង​គាំទ្រ​គ្នា​ទៅវិញទៅមក រវាង​ផ្នែក​អនុវត្ត​ច្បាប់ ផ្នែក​សុខភាព​និង​ផ្នែក​សង្គមកិច្ច ក្នុងការ​លើកកម្ពស់​ប្រសិទ្ធ​រួមគ្នា ដោះស្រាយ​បញ្ហា​ដ៏​ស្មុកស្មាញ​នេះ​។

សម្រាប់​កម្ពុជាយើង​ពិតជា​បាននិងកំពុង​ឆ្លើយតប​ទៅនឹង​ខ្លឹមសារ​នៃ​ប្រធានបទ​នេះ​ដោយ​កន្លងមកនេះ ក្រៅពី​ពង្រឹង​វិធានការ​អនុវត្ត​ច្បាប់ យើង​ក៏បាន​លើ​កកម្ព​ស់​ជា​បន្តបន្ទាប់​នូវ​សុក្រឹត្យភាព និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​ថែទាំ ព្យា​បាល និង​ស្ដារនីតិសម្បទា​ដល់​ជនរងគ្រោះ​ដែលជា​អ្នកញៀន​គ្រឿងញៀន ស្របតាម​បទដ្ឋាន​បច្ចេកទេស ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ។ ហេតុនេះ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​របស់​យើង​នឹង​ផ្សារភ្ជាប់​ជា​មួយ​នឹង​ពាក្យស្លោក​ “​ចូលរួម​លុបបំបាត់​គ្រឿងញៀន ដើម្បី​អនាគត​កូនចៅ​របស់​យើង​” ក្នុង​គោលបំណង​បន្ត​ពង្រឹង​ការចូលរួម និង​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​អោយ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​សមិទ្ធផល​ជោគជ័យ​ថ្មីៗ​នា​ពេលខាងមុខ​។

សា​លិខិត​បន្ត​សង្កត់ធ្ងន់​ទៀតថា ក្នុងន័យនេះ​រាជរដ្ឋាភិបាលបាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​ប្រើប្រាស់​គ្រប់​លទ្ធភាពមធ្យោបាយ ធនធានមនុស្ស ​និង​ថវិកាដើម្បី​ពង្រឹង​យន្តការ​ពាក់ព័ន្ធ​ទាំង​ក្នុង​ក្របខណ្ឌ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏ដូចជា​គណៈបញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់មូលដ្ឋាន​ឃុំ សង្កាត់ ដើម្បី​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​នូវ​គោល​នយោបាយ ផែនការ និង​វិធានការ​ពាក់ព័ន្ធ​នានា ដោយបាន​ធ្វើអោយ​បានធ្វើ​អោយ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់​ពី​គ្រោះថ្នាក់​និង​ផលប៉ះពាល់​នៃ​គ្រឿងញៀន​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​