ឯកឧត្តម ជឹ​ង ផល្លា ឯកឧត្តម ជាវ តា​យ ចូលរួម​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅក្នុង​ស្រុក​កំពង់ត្រាច​និង​ស្រុក​ដងទង់​ខេត្តកំពត​

នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី នៅក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​ឆ្នាំ​ទី​១​អាណត្តិ​ទី​៣ នៅក្នុង​ស្រុក​ចំនួន​២​គឺ​ស្រុក​កំពង់ត្រាច​និង​ស្រុក​ដងទង់​។​

​មានប្រសាសន៍​បើក​ដំណើរការ​អង្គ​វេទិកា ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​លើក​បញ្ជាក់ថា គោលបំណង និង​សារសំខាន់​នៃ​អង្គរ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នាពេលនេះ​គឺ​ដើម្បី​បង្កើតបាន​នូវ​វប្បធម៌​ពិភាក្សា ​និង​លើកកម្ពស់​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ ការផ្ដល់​ព័ត៌មាន​អំពី​សមិទ្ធផល​របស់រ​ដ្ឋ​បាល​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ ការផ្ដល់​ព័ត៌មាន​ពី​សកម្មភាព​អាទិភាព​នៃ​ការងារ​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​២០១៩ រាយការណ៍​អំពី​សកម្មភាព​ឆ្លើយតប របស់​រដ្ឋបាល​ខេត្តកំពត​ដែល​បាន​ឆ្លើយតប​នូវ លទ្ធផល​ក្នុង​អង្គ​វេទិកា​លពី​ឆ្នាំ​១០១៨​កន្លងទៅ និង​ចូលរួម​ពិភាក្សា​រិះរក​ដំណោះស្រាយ​រួមគ្នា​លើ​ប្រធានបទ​ជាក់លាក់​ដែលជា​បញ្ហា​ប្រឈម​នៅក្នុង​មូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ ដែល​មិនទាន់បាន​ដោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​រក​ដំណោះស្រាយ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​បម្រើ​ជូន​នូវ​តម្រូវការ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បន្ថែមទៀត​។​

ជា​លទ្ធផល​ពាក់ព័ន្ធ​នឹង​ការលើក​ឡើងជា​សំណូមពរ ​និង​បញ្ហា​ប្រឈម​របស់ ប្រជាពលរដ្ឋ​ក្នុង​អង្គ​វេទិកា​គឺ​នៅ​ស្រុក​កំពង់ត្រាច​មាន​ប្រជាពលរដ្ឋ​លើកឡើង​ចំនួន​១៣​បញ្ហា ភាគច្រើន​ពាក់ព័ន្ធ​បញ្ហា​ប្រឡាយទឹក ភ្លើងអគ្គិសនី​ប្រើប្រាស់ ផ្លូវលំ​ជនបទ ស្រះ​ទឹក ប្រឡាយទឹក និង​សេវា​រដ្ឋបាល​មួយចំនួន ហើយ​បាន​ដោះស្រាយ​ភ្លាមៗ​ចំនួន​២​បញ្ហា​និង​បញ្ហា​នោះ​សល់​ឯកឧត្តម​អភិបាលខេត្ត​បាន​ឲ្យ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដោះស្រាយ​បន្ត​ក្នុង​រយៈពេល​១៥​ថ្ងៃ​។

ដោយឡែក​លទ្ធផល​នៅក្នុង​អង្គ​វេទិកា​ស្រុក​ដងទង់​មាន​ប្រជាពលរដ្ឋ​លើក​ជា​បញ្ហា​សំណូមពរ ពាក់ព័ន្ធ​ការស្នើ​ប្រឡាយ ទំនប់ទឹក ផ្លូវ ស្ពាន និង​បញ្ហា​អគ្គីសនី រួម​និង​សេវា​រដ្ឋបាល​មួយចំនួនទៀត​។​ ក្នុងនោះ​មាន​ចំនួន​១៩​បញ្ហា​បាន​ដោះ​ស្រាយមាន​បី​ដំណាក់កាល​ទី​១​គឺ​ដោះស្រាយ​នៅនឹងកន្លែង ទី​២​ចុះ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​អនុវត្ត​ជាក់ស្ដែង និង​ទី​៣​ដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​ខេត្ត និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខេត្ត​។​

​មានប្រសាសន៍​ក្នុង​អង្គ​វេទិកា​ទាំងពីរ​ខាងលើនេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​វាយតំ​លៃ​ខ្ពស់​ពី​ភាព​រីកចម្រើន​នូវ​សមិទ្ធផល​នានា​របស់​ខេត្ត​ក៏​ដូច​ក្នុង​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្តកំពត ទាំងមូល​ដែល​សមិទ្ធផល​ទាំង​អស់​នេះ​មិនអាច​កាត់ផ្ដាច់​ចេញពី​ការ ចូលរួម​របស់​ប្រជាពលរដ្ឋ​និង​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ​និង​សមត្ថកិច្ច​គ្រប់ផ្នែក​គ្រប់​ថ្នាក់​បានឡើយ​។​ដោយ​ក្នុង​នោះបាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ល្អប្រសើរ​ស្រប​តាម​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដោយ​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​វិនិយោគ​ជាក់លាក់​៣​ឆ្នាំ​រំកិល​ផែនការ​វិនិយោគ​៥​រំកិល​របស់​ថ្នាក់ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​ថ្នាក់​ខេត្ត​។​

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ជំរុញ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​នៅក្នុង​អង្គ​វេទិកា​នេះ ក៏​ដូច​នៅក្នុង​អង្គ​វេទិកា​ឆ្នាំ​កន្លងទៅ​សូមឱ្យ​ធ្វើការ​សហ​កា​​រសិក្សា​​ស្រាវជ្រាវ​ជំរុញ​ការដោះស្រាយ ហើយ​បើ​មាន​បញ្ហា​ណាមួយ​ក្នុងការ​ដោះស្រាយ​ក្នុង​រយៈពេល​១៥​ថ្ងៃ សូមអោយ​រាយការណ៍​មក​ក្រុមប្រឹក្សា​ខេត្ត​និង​គណៈ​អភិបាលខេត្ត​ដើម្បី​ពិភាក្សា​និង​ពិគ្រោះ​យោបល់​រិះរក​វិធានការ​ដោះ​ស្រាយ​​ជូន​​ប្រជាពលរដ្ឋ​បន្ត​។​

-​សូម​ញ្ជា​ក់ថា​៖​លទ្ធផល​នៃ​ការឆ្លើយតប​ដោះស្រាយ​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​ក្នុង​អាណត្តិ​ទី​២ ឆ្នាំ២០១៨​កន្លងទៅនេះ ​គឺ​នៅក្នុង​ស្រុក​កំពង់ត្រាច​មាន​ចំនួន​សរុប​១០​បញ្ហា​ក្នុងនោះ​ដោះ​ស្រាយ​​រួច​​ចំនួន​​៦ កំពុង​ដោះស្រាយ​ចំនួន​២ និង​មិនទាន់បាន​ដោះស្រាយ​ចំនួន​២​។ ចំណែក​នៅក្នុង​ស្រុក​ដង​ទង់​មាន​ចំនួន​២១​បញ្ហា​ក្នុងនោះ​ដោះស្រាយ​រួច​៧​និង​កំពុង​ដោះស្រាយ​០១​មិនទាន់បាន​ដោះស្រាយ​ចំនួន​១៣៕
​អត្ថ​ប​ទៈ លោក សាយ យាវ​