ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និងមន្ទីរ អង្គភាព ក្នុង​ខេត្តជួបប្រជុំលើកទី៤​ បន្ត​ត្រួតពិនិត្យលទ្ធផលការងារ​ត្រៀមឆ្ពោះទៅកាន់​ការរៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៨ ​ជុំ​ទី​២ ​ឆ្នាំ២០១៩ ​នៅ​ខេត្តកំពត

​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​មាន​ពេលវេលា​កាន់តែ​គៀក​កិត​ចូលមក​ដល់​នៅ​ចុងឆ្នាំ ២០១៩​នេះហើយ​។ ដើម្បី​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ នា​សាលប្រជុំ​សាលា​ខេត្ត​កំពត ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ ខេត្ត ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ក្នុង​ខេត្តកំពត បាន​ជួបប្រជុំគ្នា​ជា​លើក​ទី​៤​បន្តទៀត ក្រោម​អធិបតីភាព​ឯក​ឧ​ត្ត​បណ្ឌិត ថោ ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​។  ​កិច្ចប្រជុំ​នេះ​ផ្ដោតលើ​គោលបំណង​សំខាន់​ការងារ​ត្រួតពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​លទ្ធផល​ដែល​បានកំណត់ សម្រាប់​អនុវត្ត​នូវ​កម្មវិធី​ត្រៀមលក្ខណៈ​រៀបចំ​ព្រឹត្តិការណ៍​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ​ក្នុង​ខេត្តកំពត​នៅពេល​ខាងមុខនេះ​អោយបាន​ប្រព្រឹត្តទៅ​មាន​ភាពរលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។ ​នៅក្នុង​ឱកាស​នោះ​ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត​បានធ្វើ​របាយការណ៍​អោយ​ដឹង​ពី​លទ្ធផល​ការងារ​សម្រេចបាន ទាំង​ការងារ​កែលំអរ​សោភ័ណភាព និង​ការងារ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​កំពត​បានសម្រេច​លទ្ធផល​ពី​ ៦០ទៅ​ ៨០%​ហើយ ។

​ក្រៅពី​លទ្ធផល​កិច្ចការ​ខាងលើនេះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​ក៏បាន​អោយដឹងពី​លទ្ធផល​ការងារ​ផ្សេងៗ​មួយចំនួនទៀត ដែល​អនុគណៈកម្មការ​ទាំង​៦​របស់​ខេត្ត​បាន​នឹង​កំពុង​ជំរុញ​ល្បឿន​យកចិត្ត​ទុក​តាម​ជំនាញ​នីមួយៗ ស្រប​តាម​​តួនាទី​ភារកិច្ច​ដែល​បានកំណត់​ក្នុងការ​ត្រៀមលក្ខណៈ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ​ផងដែរ​។ ដោយឡែក​សម្រាប់​ការងារ​របស់​គណៈកម្មកា​រ​អន្តរក្រសួង ដែលមាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម ក៏បាន​លើក​បង្ហាញ​​ពី​លទ្ធផល​ផែនការ​សម្រេចបាន​រប​ស់​ខ្លួន ក្នុងការ​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ការចូលរួម​ដើម្បី​ធ្វើអោយ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំ​២០១៩​នេះ​កាន់តែ​ប្លែក និង​មាន​លក្ខណៈ​ល្អ​ជាង​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​ដ៏ទៃទៀត​នា​ឆ្នាំ​កន្លង​មក​ថែមទៀត​។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេចបាន​ទៅតាម​ជំនាញ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរខេត្ត ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​តួនាទី​ភារកិច្ច​ការងារ​នីមួយៗ​របស់ខ្លួន ក្នុងការ​ចូលរួមចំណែក​ធ្វើអោយ​ពិធី នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ខេត្តកំពត ឆ្នាំ​២០១៩ នេះ ទទួលបាន​លទ្ធផល​ជោគជ័យ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​កាន់តែ​ច្រើនឡើង​ពី​សំណាក់​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។
​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ណែនាំ​អោយ​គ្រប់ផ្នែក​អ្នកពាក់ព័ន្ធ ទាំង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព​ទាំងអស់ បន្ត​បង្កើនល្បឿន​យកចិត្តទុកដាក់​សហកា​រ​គ្នា​អោយ​បានល្អ​បន្ថែមទៀត​ដើម្បី​ធ្វើអោយ​ការ​ប្រព្រឹត្តទៅ នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំនេះ មាន​លក្ខណៈ​ល្អ​ប្លែក​ជាង​បណ្ដា​ឆ្នាំមុនៗ ដោយ​រក្សា​ការពារ​អោយបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​ចូលរួម​កម្សាន្ត​និង​អោយ​ទទួល​បាន​ជោគជ័យ​។​

សូម​ជំរាប​ថា​៖ ពិធីបុណ្យ​សមុទ្រ​ធ្វើឡើង​នៅ​ខេត្តកំពត​ឆ្នាំនេះ គឺ​ក្រោម​ប្រធាន​ប​ទៈ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» គឺ​ចាប់ពី​ថ្ងៃទី​២០-២១-២២ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ ​ផ្អែក​តាម​គម្រោង​កម្មវិធី​បុណ្យ​ដ៏​ធំ​នេះ គឺមាន​កម្ម​ជាច្រើន​ដូចជា​សិល្បៈ ទស្សនីយភាព​របាំ តន្ត្រី និង​ការរត់​ប្រណាំង​កម្សាន្ត កីឡា​អុក​ច​ក្ត្រ​ង មហោ​ស្រព​​ម្ហូបអាហារ​និង​ភេសជ្ជៈ ពិព័រណ៍​សមិទ្ធផល​នានា គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ និង​ផលិត​ផល​​ខ្មែរ ផលិតផល​សហគ្រាស​ធុន​តូច និង​មធ្យម ពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​បរទេស រួមទាំង​កីឡាប្រដាល់​គុណ​ខ្មែរ អន្តរជាតិ ប្រណាំង​កង់ និង​​មាន​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​