​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព​

នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ា​ម៉​ង​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ ២០១៩ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើក​អង្គសិក្ខាសាលា​មួយ​ស្ដីពី​ការផ្សព្វផ្សាយ​គោល​នយោ​បាយ ​និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព។​ ​សិក្ខាសាលា​នេះ​មាន​រយៈពេល​មួយ​ព្រឹក​និង​មាន​សមាជិក​ចូលរួម ពី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជីវករ​សរុប​ប្រមាណ ១២០នាក់ ក្រោម​អធិបតីភាព​ឯកឧត្តម​ ហង្ស​សុ​ត សំភារ ​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ​និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​តំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ និ​ឯកឧត្តម​ ​នៃ គង់ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​ឯកឧត្តម នៃ គង់ អភិបាលរង​ខេត្ត​បានចាត់ទុក​អង្គសិក្ខាសាលា​ពេលនេះ​ពិតជា​មាន​សារៈសំខាន់ ពិសេស​ឱ្យដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ដែល​ប្រកបមុខរបរ​រកស៊ី​អភិវឌ្ឍ​ដី​និង​សំណង់​នៅ​ខេត្ត​កំពត​បាន​កាន់តែ​យល់ដឹង​ស៊ីជម្រៅ​អំពី​លិខិតបទដ្ឋាន​គតិយុត្ត យន្តការ ការងារ​នីតិវិធី​និង​សំណុំបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី លិខិតអនុញ្ញាត​សាងសង់ ការប្ដូរ​ប្រភេទ​ដីការ​កែសម្រួល​ក្បាលដី​នឹង​ការស្នើសុំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​។​ ​

មានប្រសាសន៍​បើក​អង្គសិក្ខាសាលា​ឯកឧត្តម​ ហង្ស​សុ​ត សំភារ អនុរដ្ឋលេខាធិការ​ក្រសួង រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​លើក​បញ្ជាក់ថា ការងារ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​គឺ​មិន​ត្រឹមតែ​រួមចំណែក យ៉ាងសំខាន់ ក្នុង​ការធានា​អភិវឌ្ឍន៍​និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព តុល្យភាព​ និង​សមធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាតា​មរយៈ​កំណើន​នៃ​ការអភិវឌ្ឍ​និង​ការសាងសង់​ជា​រៀងរាល់ឆ្នាំ​ជា​កាត​ជាក់ស្ដែង​ក្នុង​១​ទសវត្សរ៍​ចុងក្រោយ​នេះ​កំណើនសេដ្ឋកិច្ច​កម្ពុជារ​ក្សា​បាន​ស្ថេរភាព​ប្រមាណ​៧% ក្នុង​មួយឆ្នាំ ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​កើនឡើង​ពី ១,៥៤៨​ល្លារ ​ក្នុង​ឆ្នាំ២០១៨ ​និង​ប៉ាន់ស្មាន​ឡើងដល់ ១,៦៧៩ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ​និង​អត្រា​ភាពក្រីក្រ​ក្រោម​១០% នឹង​បន្ត​ថយចុះ​ក្នុង​អត្រា 1 ភាគរយ​ប្រចាំឆ្នាំ​។​

​ឯកឧត្តម ​ហង្ស​សុ​ត សំភារ ក៏បាន​ឱ្យដឹងទៀតថា​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​យើង​ផ្អែកលើ​យុទ្ធសាស្ត្រ​ចតុកោណ​និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​រាជរដ្ឋាភិបាល​បាន​​សិក្សា​និង​កំណត់​ច្បាស់លាស់​អំពី​យន្តការ​នីតិវិធី បទ​ប្បញ្ញត្តិ​និង​ផែនការអភិវឌ្ឍន៍​ប្រទាក់ក្រឡា​គ្នា​សំដៅ​ធានាថា​ដែនដី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​គ្រប់គ្រង​ប្រើប្រាស់​ការពារ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព ចីរ​ភាព សមធម៌​និង​សមាហរណកម្ម ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការធានា​សន្តិសុខ​ស្បៀង កិច្ច​ការពារជាតិ និង​លំនឹង​ធម្មជាតិ​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក៏បាន​ឱ្យដឹង​នូវ​ខ្លឹមសារ​នៃ​អង្គសិក្ខាសាលា​ពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ ពី​គោលការណ៍​ណែនាំអភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោលការណ៍​ណែនាំ​អភិវឌ្ឍន៍​រម​ណីយ​ដ្ឋាន​ឆ្នេរសមុទ្រ និង​ការគ្រប់គ្រង​ឆ្នេរ​ខ្សាច់​កម្សាន្ត ការអភិរក្ស​ជីវៈចម្រុះ​សមុទ្រ និង​តំបន់​ឆ្នេរសមុទ្រ តាមរយៈ​ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ និង​ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​នៅ​តំបន់ឆ្នេរ​សមុទ្រ​សម្រាប់​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព ជូន​ដល់​អាជ្ញាធរខេត្ត មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​ស្រុក ឃុំ សង្កាត់​ភូមិ និង​ផ្នែក​ឯកជន​នៃ​ខេត្តកំពត​។

ឯកឧត្តម ហង្ស​សុ​ត សំភារ ក៏​នៅបាន​បន្ត​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​រហូត​ដល់​បច្ចុប្បន្ននេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផ្ដល់​ការគាំទ្រ​បច្ចេកទេស​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី ប្លង់គោល​និង​ផែនការ​ប្រើប្រាស់​ដី​ស្ទើរ​គ្រប់​កម្រិត ក្នុងនោះ​ផែនការ​រៀបចំ​ដែនដី​និង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ផែនការ​រៀបចំ​ដែនដី​ថ្នាក់​ខេត្ត រាជធានី​ភ្នំពេញ ប្លង់គោល​ប្រើប្រាស់​ដី​ឬ​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ក្រុង ស្រុក ខណ្ឌ​និង​ទីប្រជុំជន ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ​សង្កាត់​និង​បាន​ពិនិត្យ​សម្រេច​ឬ​ផ្ដល់​ការឯកភាព​លើ​ផែនការ​រូបវន្ត​និង​កំពុង​ជំរុញ​ស្នើសុំ​ការសម្រេច​លើ​ផែនការ​រូបវន្ត​បន្ថែមទៀត​ព្រមទាំង​កំពុង​បន្ត​សិក្សា​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល​និង​ផែនការ​ប្រើប្រាស់​ដី​ជា​បន្តបន្ទាប់​ទៀត​បាន​ចំនួន​ដោយឡែកៗ​ជាច្រើន​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ​យាវ​