​ឯកឧត្ដម ជាវ តា​យ ចុះ​ស្វែងយល់​ការងារ​បង្កបង្កើនផល និង​ការងារ​គ្រប់គ្រង​ប្រើប្រាស់​ទឹក​ជាមួយ​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​បឹង​ឃុំ​ត្រមែង​ស្រុក​ឈូក

នៅ​ព្រឹក​ថ្ងៃទី ១៨​ខែមីនា ឆ្នាំ ២០១៩ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អមដំណើរ​ដោយ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ អង្គភាព ក្នុង​ខេត្ត​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​អ្នកប្រើប្រាស់​ទឹក​នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ត្រមែង ស្រុក​ឈូក​ខេត្តកំពត​។

គោលបំណង​នៃ​ការចុះ​ដល់​មូលដ្ឋាន​របស់​ឯកឧត្ដម ​ជាវ តា​យ អភិបាលខេត្ត​និង​ប្រតិ​ភូ​​មិន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នាពេលនេះ​គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​បញ្ហា​តម្រូវការ បញ្ហា​សំណូមពរ​និង បញ្ហា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ​លើ​ការងារ​បង្កបង្កើត​ផល​និង​ការងារ​គ្រប់គ្រង​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ នៅ​អាង​ទំនប់ទឹក​ត្រពាំង​បឹង​ក៏ដូចជា​មូលដ្ឋាន​ដទៃទៀត​ផងដែរ​។​ ​តាម​សេចក្ដីរាយការណ៍​របស់ អាជ្ញាធរ​ស្រុក​ក៏​ដូច​ម​ន្រី​ជំនាញ នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​អោយដឹងថា​៖​ក្នុងស្រុក​ឈូក​នៃ​ខេត្ត​កំពត​​​ដោយ​មាន​កិច្ចខិតខំ​យកចិត្តទុកដាក់​ជួយ​ទាំង​ស្មារតី​និង​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​នេះ មាន​អាង​ទំនប់ទឹក​សំខាន់ៗ​ចំនួន​បួន​កន្លែង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ការប្រើប្រាស់​ទឹក ក៏​ដូច​ការបងារ​កសិកម្ម​ស​ម្រា​ប់​ប្រជាពលរដ្ឋ គឺ​ក្នុងនោះ​មាន​អាង​ទំនប់ទឹក​ត្រពាំង​បឹង អាង​ទំនប់​ទឹកអូរ​ឃ្លៃ អាង​ទំនប់ទឹក​ថ្ម​ពូក និង​អាង​ទំនប់ទឹក​បឹង​និមល។ ដោយឡែក​សម្រាប់​អាង​ទំនប់ទឹក​ត្រពាំង​បឹង​ដែល​បាន​ចុះ​ពិនិត្យ​ស្វែងយល់​ស្ថានភាព​ពេលនេះ គឺមាន​ទំហំប្រមាណ​ ១,០០០​ម៉ែត្រ​បួន​ជ្រុង​ជុំវិញ​​ផ្ទៃ​អាង​ដែល​អាច​ស្តុក​ទឹកបាន​ប្រមាណ​ ៦​លាន​ម៉ែត្រគូប និង​អាច​នាំ​ទឹក​ស្រោចស្រប់​ផ្ទៃដី​ក្នុងភូមិ​មួយចំនួន​ក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​ត្រមែង ឃុំ​បា​នៀវ ឃុំ​សត្វ​ពង និង​ឃុំ​ក្រាំង​ស្បូវ​។​ ​មានប្រសាសន៍​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ឯកឧត្ដម ជាវ តា​យ​ អភិបាលខេត្ត បានបញ្ជាក់​ថាៈ ចំពោះ​បញ្ហានយោបាយ​ទឹក គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ​ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​តែង​បាន​យកចិត្តទុកដាក់​ជាសំខាន់​។

ជាការ​ជាក់ស្ដែងសម្រាប់​ឆ្នាំនេះ​តាម​ការព្យាករណ៍ របស់​ឧតុនិយម​អាច​អូសបន្លាយ​ភាពរាំងស្ងួត​ពុំមាន​ភ្លៀង​ធ្លាក់​មាន​រយៈពេល​យូរ។ ដូច្នេះ​ឆ្នាំ​នេះ​សម្ដេច​តេ​ជោ​ ហ៊ុន សែន តែង​បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ថែរក្សា និង​គ្រប់គ្រង​ប្រើប្រាស់​នូវ​ប្រភពទឹក​នា​នា​អោយ​បានល្អ​ដើម្បី​បង្កា​នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​អាច​កើតឡើង ដោយ​យថាហេតុ​គឺ​មិនត្រូវ​ទុកចោល​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ​។ឯកឧត្តម​ ជាវ តា​យ ​ក៏បាន​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ រួម​​និង​​អា​ជ្ញាធរ​​មូល​​ដ្ឋា​ន​ដែល​​បាន​​​ចូល​រួម​​ជំរុញ​​ការងារ​បង្កបង្កើត​ផល​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​បង្ក​ន​ជីវភាព​អោយបាន​កាន់តែ​ល្អប្រសើរ និង​ក៏បាន​សំណូមពរ​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្ដូរ​ផ្នត់គំនិត​ការដាំដុះ​អោយ​ស្របតាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ជឿនលឿន​នាពេល​បច្ចុប្បន្ន ពោលគឺ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ជ្រើសរើស​ពូជ ពេលវេលា តម្រូវការ​ទីផ្សារនឹងត្រូវ​ចេះ​គ្រប់​គ្រង​ប្រើប្រាស់​ទឹក​ក្នុង​ទំនប់​អាងទឹក​ត្រពាំង​បឹង​នេះ​អោយបាន​ត្រឹមត្រូវ ទៅតាម​យន្តការ​នៃ​សហគមន៍​ប្រើប្រាស់​ទឹក​ដែល​មន្ត្រី​ជំនាញ​ណែ​នាំ​គឺ​មិនត្រូវ​ប្រណាំងប្រជែង​ប្រើប្រាស់​ទឹក​ខ្វះ​ការ​សន្សំសំច័យ​ នាំអោយ​ខូចខាត​ប្រយោជន៍​ទាំងអស់គ្នា ​ដែល​នៅ​ចំពោះមុខ​នេះ​ទឹក​ក្នុង​អាង​​ទំនប់​អាច​ប្រឈម​​ខ្វះ​ខាត​​ទឹក​​ប៉ះ​ពាល់​​ដល់​​ដំណាំ​ស្រូវ​មួយចំនួន បើ​យើង​មិន​រួមគ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​​ដោះ​ស្រាយ​​និង​​រួម​គ្នា​​ទទួល​​ខុស​​ត្រូវ​។ នៅ​ពេលនោះ​ឯកឧត្ដម ជាវ តា​យ ក៏បាន​ជូន​ថវិកា​មួយចំនួនដល់​ប្រជាពលរដ្ឋ​និង​មន្ត្រី​មូលដ្ឋាន​ព្រមទាំង​កងកម្លាំង​ដែល​បាន​ចូលរួម​នាឱកាស​នោះ​​ផងដែរ​៕
​រូបភាព អត្ថ​ប​ទៈ លោក សាយ យាវ​