រដ្ឋបាល​ខេត្តកំពត​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ និង​ថ្វាយ​ព្រះរាជ​កុសល​ដ៏​ថ្លៃថ្លា​ជូន​ព្រះករុណា​”​ព្រះ​បរម​រតន​កោដ្ឋ “​គម្រប់​៧​ឆ្នាំ​”

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នា​បរិវេណ​សាលាខេត្ត រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខ័​ន្ធ និង​ថ្វាយ​ព្រះរាជ​កុសល​ដ៏​ថ្លៃថ្លា​ជូន ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ “​គម្រប់​៧​ឆ្នាំ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ ចូលរួម ពី​សំណាក់​ឯកឧត្ដម ជាវ តា​យ​ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ នៃ​មន្ទីរអង្គភាពជុំវិញ​ខេត្ត សិស្សានុសិស្ស ​និស្សិត នៅក្នុង​មនោសញ្ចេតនា​ប្រកបដោយ​ការ​នឹករលឹក​តបស្នង​នូវ​គុណបំណាច់ ដែល​មិនអាច​កាត់ថ្លៃ​បាន នៃ​ព្រះ​រាជ​​សកម្មភាព​ក្នុង​ព្រះរាជកិច្ច​បម្រើ​ជាតិ​មាតុភូមិ​របស់​”​ព្រះ​បរម​រតន​កោដ្ឋ​”​។

​អង្គពិធី​នាឱកាស​នេះដែរ ក៏​មានការ​និមន្ត​ព្រះសង្ឃ​ស្វាធ្យាយ​ជយ​ន្តោ និង​សូត្រ​ពុទ្ធ​ជ័យ​មង្គល និង​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​សមាជិក​អង្គពិធី​ទាំងមូល​បាន​ថ្វាយ​កម្រងផ្កា​អុជ​ទៀនធូប​និង​មានការ​ត្មឹ​ង​ត្មាត​គោរព ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ និងថ្វាយ​ព្រះរាជ កុសល​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វ​រាជបិតា ឯករាជ្យ បូរណភាព ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​”​។

​មាន​សន្ទរកថា ថ្លែង​ក្នុងអង្គពិធី ឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈ​អភិបាល កងកម្លាំង ប្រដាប់អាវុធ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស និង​ប្រជារាស្ត្រ​ទូទាំង​ខេត្តកំពត​ទាំងមូល សូម​សំដែង​កា​រលំ​អោយ​កាយ​ដើម្បី​តបស្នង នូវ​ព្រះមហា​ករុណ​ទិ​គុណ និង​ព្រហ្ម​វិហារធម៌ដ៏​ថ្លៃថ្លាឧ​ត្តុ​ង​ឧត្ដម វិសេសវិសាល​របស់​ព្រះអង្គ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយ ព្រះ​បញ្ញាញាណ ក្នុង​ព្រះរាជ​សកម្មភាព ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណ​ភាព​​ទឹកដី ផ្សះផ្សារ បង្រួបបង្រួម​ជាតិ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នា​រយៈ​ពេលដែល​ព្រះអង្គ​គង់នៅ​មាន​ព្រះជន្ម​កន្លងមក​។

​សន្ទរកថា ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត ក៏បាន​លំអោនកាយ​ថ្វាយ​នូវ​ព្រះរាជ​កុសល​ដ៏​ថ្លៃថ្លា ចំពោះ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម​សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» ក្នុងឱកាស​ថ្ងៃនេះ​គម្រប់​ខួប​៧​ឆ្នាំ ដែលជា​ថ្ងៃ ចូល​ទីវ​ង្គ​ត់របស់​ព្រះអង្គ សូម​ឧទ្ទិស​បួងសួង​ដល់​ព្រះ វិញ្ញាណ​ក្ខ័​ន្ធ សូម ព្រះអង្គ ទ្រង់​យាង​ចាប់បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​