​អភិបាលខេត្តកំពត និង​មន្ត្រី​មូលដ្ឋាន​ចុះ​ពិនិត្យ​ដងផ្លូវ​ដើម្បី​ដាក់​វិធានការណ៍​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​និង​អនាម័យ​ក្នុង​ក្រុង​កំពត​

ដើម្បី​ធ្វើអោយ​ភាពប្រសើរឡើង​ធានាបាន​នូវ​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​តាម​ដងផ្លូវ​ក៏​ដូច​សួន​សាធារណៈ​ក្នុង​ក្រុង​កំពត សំដៅ​ការធានាបាន​នូវ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ព្រមទាំង​សុខ​មាលភាព​សាធារណៈ ពិសេស​សម្រាប់​ខេត្តកំពត​ដើម្បី​នឹង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្ទ​ចុងឆ្នាំ​២០១៩​ក៏ដូចជា​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ប្រចាំឆ្នាំ​អោយ​ប្រកបដោយ​ភាពជោគជ័យ។ ​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត​នៅ​រសៀល​ថ្ងៃទី​១៤​ខែ សីហា ឆ្នាំ ២០១៩​បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្រុង និង​សង្កាត់​ធ្វើដំណើរ​តាម​រថយន្ត​ដើម្បី​ចុះ​ត្រួតពិនិត្យ​ស្វែងយល់​និង​ណែនាំ​បង្ហាញ​ជាក់​ស្ដែង​ព្រមទាំង​ជំរុញ​ការដាក់​វិធានការណ៍​អនុវត្ត​នៅតាម​ដងផ្លូវ​និង​សួន​សាធារណៈ​សំខាន់ៗ​ក្នុង​សង្កាត់​នីមួយៗ​នៃ​ក្រុង​កំពត​។

ឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត បាន​បញ្ជាក់ថា​៖ ដោយ​កន្លងមក​រដ្ឋបាល​ខេត្ត​តែង​បាន​កោះអញ្ជើញ​ទាំង​អភិបាលក្រុង​និង​ចៅសង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត​មក​ធ្វើ​កិច្ចប្រជុំ​ញឹកញាប់​ក្រោម​ការណែនាំ​ផ្ទា​ល់ពី​ឯកឧត្តម អភិបាល ខេត្ត ពិតមែន ។ ប៉ុន្តែ ការអនុវត្ត តាម​ការពិនិត្យ ឃើញ​ហាក់បីដូច​នៅមាន​ក​ម្រឹត​មិនទាន់មាន​ភាពរលូន​ល្អប្រសើរ​នៅឡើយ ជាពិសេស តាម​ដងផ្លូវ សួន​សាធារណៈ​នានា មាន​ភាពមិន​ទាន់​ល្អ​ស្អាត​ដែល​យើងទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​ខិតខំ​ព្រម​គ្នា​ព្រោះ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ចុងឆ្នាំ​២០១៩​និង​ខិតជិត​ចូលមក​ដល់​ហើយ​។

ឯកឧត្ដម ជាវ តា​យ ​អភិបាល ខេត្ត ក៏បាន​ណែនាំ​ដល់​ចៅសង្កាត់ និង​អភិបាលក្រុង អោយមាន​ការយកចិត្ត​ទុកដាក់​ទទួលខុសត្រូវ​ខ្ពស់​បន្ថែមទៀត​ចំពោះ​ការកែលម្អ​សោ​ភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​និង​អនាម័យ​បរិស្ថាន​ក្រុង។ ដោយ​ក្នុងនោះ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ចំណែកឯ​ចៅសង្កាត់​វិញ​ក៏​ត្រូវមាន​ផែនការ​និង​ដាក់​វិធានការណ៍​ច្បាស់លាស់ គឺ​ត្រូវតែ​អនុវត្ត​លើ​ដងផ្លូវ​សំខាន់​ណាមួយ​ក្នុង​សង្កាត់​របស់ខ្លួន​គ្រប់គ្រង​ធ្វើជា​គំរូ​អោយ​បានល្អ​ស្អាត​ហើយនឹង​បន្តធ្វើ​បែបនេះ​ថែមទៀត​ជាប្រចាំ។

ពាក់ព័ន្ធ​នឹង​ការជំរុញ​ដាក់​វិធានការណ៍​អនុវត្ត​នេះដែរ​រួមមាន​ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​នៃ​ការចត​រថយន្ត​ធំៗ​លើ​ដងផ្លូវ​សំខាន់ៗ​តាមរបៀប​អនាធិបតេយ្យ និង​ការហាមឃាត់​មិនអោយ​មានការ​សង់​តូប​លក់​ដូរ ឬ​ទុកដាក់​ឥ​វ៉ាន់​តាម​ចិញ្ចើមផ្លូវ​ឬ​ដងផ្លូវ ការទប់ស្កាត់​ឬក៏​ណែ​នាំអោយ​ម្ចាស់​ការដ្ឋាន​សំណង់​និង​អ្នកលក់​សំណង់​ទុកដាក់​សម្ភារៈ​អោយបាន​ត្រឹមត្រូវ​ក្នុង​ការដ្ឋាន​ឬ​ទីតាំង​លក់​ជៀសវាង​ដាក់​លើផ្លូវ​ឬ​ចិញ្ចើមផ្លូវ​និង​ការដាក់​គំរបឆ្នាំង​លូ​អោយ​ធានាបាន​នូវ​គុណភាព​សុវត្ថិភាព ការប្រមូល​ទុកដាក់​សម្រាម​អោយបាន​ទាន់​ពេក​ឆាប់រហ័ស ការកាប់​លួសមែកឈើ អោយមាន​សោភ័ណភាព​ស្អាត​នៅតាម​បណ្តោយ​ដងផ្លូវ​រួម​និង​ការសម្អាត​អ​នា​សម័យ​បរិ​ស្ថា​ជាដើម​។​

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​ណែនាំ​អោយ​អាជ្ញាធរ​ក្រុង​និង​សង្កាត់​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការងារ​ផ្សព្វផ្សាយ​បំផុស​ចលនា​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​អនាម័យ​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន​ទាំង​អស់​គ្នា​​​ព្រោះ​បញ្ហា​ការរៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​និង​អនាម័យ​មាន​លក្ខណៈ​ល្អប្រសើរ​ ទាំង​នៅ​ទីក្រុង​ ឬ​ជ​នប​គឺ​ត្រូវតែមាន​ការចូល​រួមទាំង​អស់​គ្នា​ទាំង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទើប​ការងារ​ទាំងនេះ​ទទួល​បាន​​​លទ្ធផល​ជោគជ័យ​។

-​គួរ​ជម្រាប​បញ្ជាក់ដែរថា​៖​ខេត្តកំពត​នឹងត្រូវ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨​នៅ​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ ២០១៩ ខាងមុខនេះ​។ ដូច្នេះ ទាំង​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ពិសេស​រដ្ឋបាលខេត្ត​និង​ក្រុង​កំពត​តែ​បាន​នឹង​កំពុង​គិតគូរ​យកចិត្តទុកដាក់​ជាប្រចាំ​ពី​បញ្ហា​ពាក់​លើ​សណ្ដាប់​សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​ក្រុង​ដើម្បីអោយ​ការប្រព្រឹត្ត​ទទួលបាន​លទ្ធផល​ជោគជ័យ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​