គ្រួសារ​ពលរដ្ឋ​ងាយ​រងគ្រោះ​និង​រង​ផលប៉ះពាល់​ដោយសារ​ជម្ងឺឆ្លង​កូ​វីដ​១៩​ចំនួន​១០៩​គ្រូ​សារ​នៃ​ស្រុក​ជុំ​គិរី ខេត្តកំពត​បានទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​

គ្រឿងឧបភោគ​បរិភោគ និង​ថវិកា សម្ភារៈប្រើប្រាស់​រួមមាន​៖ អង្ករ​ចំនួន​២.៧២៥​គីឡូ មី​ចំនួន​១០៩​កេះ ទឹកត្រី​ចំនួន​១០៩​យួ ត្រីខ​ចំនួន ១០៩​យួ ថវិកា​ចំនួន​២​លាន​១៨​ម៉ឺន​រៀល​និង​ម៉ាក់​ចំនួន​១០៩០​ម៉ាស់ ជា​អំណោយ​មនុស្ស​ស​ធម៌​កាកបាទក្រហមកម្ពុជា ។​ ​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ​២០២១ ត្រូវបាន ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត និង​សហការី បាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩​ចំនួន​១០៩​គ្រួសារ​មកពី​ឃុំ​ចំនួន​៤ នៃ​ស្រុក​ជុំ​គិរី ខេត្តកំពត ដែល​ពិធី​នេះ​បាន​ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រៃ​ឃ្លៃ ស្រុក ជុំ​គិរី ។​

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម​ជាវ តា​យ បាន​នាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​នាឱកាស​នោះ ដែលជា​និច្ចកាល​សម្ដេច​ទាំង​ទ្វេ តែងតែបាន​ជំរុញ​ណែនាំ​ដល់​អាជ្ញាធរ និង​កាកបាទក្រហមកម្ពុជា គ្រប់លំដាប់​ថ្នាក់ ឲ្យ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​និង​ការជួយ​សង្គ្រោះ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ ដោយ​គ្មាន​ការរើសអើង ពោល​ទីណា​មាន​ពលរដ្ឋ​ជួប​ទុក្ខលំបាក​ខ្វះខាត ទីនោះ​មាន​កាកបាទក្រហមកម្ពុជា និង​អាជ្ញាធរ ជួយ​ដោះស្រាយ​ជាប់​ជាប្រចាំ​គ្រប់​ទីកន្លែង​។

​ជាក់ស្ដែង​ស្ថិតក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន ។ កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ របស់ សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន តែង​បាន​ជំរុញ សកម្មភាព​ចុះជួយ​ដោះស្រាយ​ទាំង​ស្បៀងអាហារ ថវិកា សម្ភារៈប្រើប្រាស់ បាន​ទាន់ពេលវេលា​គ្រប់​ទីកន្លែង ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ឡើយ​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ក្រើនរំលឹក លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​សុខភាព​ឲ្យ​បានល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ពិសេស បន្ត​រួមគ្នា​អនុវត្ត​នូវ​វិធានការ​សុខាភិបាល គឺ ៣​កុំ ៣​ការពារ​ឱ្យបាន​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ត្រូវ​យកចិត្តទុកដាក់​ផងដែរ នូវ​ការអប់រំ​ណែនាំ​ដល់​សមាជិកគ្រួសារ និយាយ​មួយៗ ឲ្យ​ចូលរួម​គោរព​ច្បាប់​នានា​ឲ្យ​បានល្អ​ពិសេស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ការរស់នៅ​មាន​ភាពសុខសាន្ត​នៅក្នុង​សហគមន៍​នឹង​ជំរុញ​ការងារ​បង្កបង្កើត​ផល​ដាំ​ដំណាំ​ចិញ្ចឹមសត្វ​រួមផ្សំ​ដើម្បី​ជីវភាព​គ្រួសារ​របស់​បងប្អូន​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​អំណោយ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នាឱកាស​នោះ​រួមមាន​ក្នុង​មួយ​គ្រួសារ​អង្ករ​២៥​គីឡូ ត្រីខកំប៉ុង​០១​យួ ទឹកត្រី​០១​យួរ មី​១​កេស និង​ថវិកា​២​ម៉ឺន​រៀល និង​ដោយឡែក​ជូន​ថវិកា​សរុប​ចំនួន​៥០​រៀល ដល់​យុវជន​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម ក្រុមគ្រូពេទ្យ​និង​កងកម្លាំង​នគរបាល អាវុធហត្ថ​និង​ប្រជា​ការពារ សរុប​៤២​នាក់​ផងដែរ​។​