រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៩ អាណត្តិ​ទី​៣

​រដ្ឋបាល​ខេត្តកំពត​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​៩ អាណត្តិ​ទី​៣​ក្រោម​អធិបតីភាព ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី​គណៈ​អភិបាលខេត្ត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរ​ក្រុង​ស្រុក​សរុប​ ៨២​នាក់​។​
​កិច្ចប្រជុំ កិច្ចប្រជុំ​ផ្តោតលើ​របៀបវារៈ​សំខាន់​រួមមាន​៖
១. ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩ របស់​ក្រុមប្រឹក្សា​ខេត្ត​
២. ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​ខេត្ត​
៣. ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំ​ខែមករា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
៤. ពិនិត្យ និង​អនុម័ត​លើ​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​សម្រាប់​ខែមករា ឆ្នាំ​២០២០
៥. បញ្ហា​ផ្សេងៗ​
​អត្ថ​ប​ទៈ លោក សាយ យាវ​