​រដ្ឋបាល​ខេត្តកំពត ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបើក​បង្ហូរ​រំដោះ​ទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ​

​ដោយសារតែ​ស្ថានភាព​ភ្លៀង​បាន​ធ្លា​ក់ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​នៅ​ទូទាំង​ខេត្តកំពត បានធ្វើឱ្យ​ធ្វើឱ្យ​លំហូរ​ទឹក​ចូលក្នុង​អាង​ស្តុក​ទឹក នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​មាន​ចំនួន​កើនឡើង​ដល់​កំរិត​ត្រូវ​រំដោះ​ទឹក​ចេញពី​ទំនប់​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​ក្រុមការងារ​របស់​វា​រី​អគ្គិសនី​កំចាយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ​ខេត្តកំពត បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការបើក​បង្ហូរទឹក​ចេញពី​ទំនប់​វា​រី​អគ្គស​នី​កំចាយ ដែល​ទឹក​មាន​ចំនួន​កើនឡើង​ដល់​កំរិត​ដែល​ត្រូវ​រំដោះ​ចេញ​។ មូលហេតុ​ដែល​ធ្វើឱ្យមាន​ការបង្ហូរ​រំដោះ​ទឹក​ចេញពី​ទំនប់​នេះ គឺ​ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​នៅ​ទូទាំង​ខេត្តកំពត ដែល​បានធ្វើ​ឱ្យមាន​លំហូ​ទឹក​ចូលក្នុង​អាង​ស្តុក​មាន​ចំនួន​កើន​ឡើងដល់​កំរិត​ដែល​ត្រូវ​រំដោះ​ទឹក​ចេញ​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ និង​ធ្វើ​ការបើក​បង្ហូរទឹក​ដោយ​សន្សឹមៗ នៅវេលា​ម៉ោង ១១ និង​០០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ ហើយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត ក៏បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​វា​រី​អគ្គិសនី និង​ប្រឡាយ​បង្ហូរទឹក​របស់​វា​រី​អគ្គិសនី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​