ឯកឧត្តម ជាវ តា​យ ឯកឧត្ដម ជឹ​ង ផល្លា និង​មន្ត្រីរដ្ឋបាល​ខេត្តកំពត ចុះ​ស្វែងយល់​ស្ថានភាព​ប្រជាពលរដ្ឋ​រង​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​-​សង្កាត់ យ​ចំនួន​នៃ​ស្រុក​ទឹកឈូ​និង​ក្រុង​កំពត​

បន្ទាប់ពីមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ដើមខែ​សីហា​នេះ​បណ្ដាល​ធ្វើអោយមាន​ជំនន់​ទឹកភ្លៀង​លិចលង់​ប៉ះពាល់​ផលដំណាំ​លំនៅដ្ឋាន​ផ្ទះសំបែង​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះៗ​ នៃ​ឃុំនិង​សង្កាត់​មួយ​​ចំនួន​ក្នុងស្រុក​ទឹកឈូ​និង​ក្រុង​កំពត​ខេត្តកំពត​។ ផ្ដើមចេញ​នូវ​ក្ដីកង្វល់​និង​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ រយៈពេលពេញ​មួយថ្ងៃ​គឺ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយនិង​មន្ត្រី​មូលដ្ឋាន​និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មួយចំនួន ក្នុង​ខេត្ត បាន ចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ដ្ឋា​នភា​ព​ទឹក ក្នុងនោះ​នៅ​ភូមិ​អណ្ដូង​ជី​មើ​ន ភូមិ​កំពង់​គ្រែង​ក្នុង​ឃុំ​កំពង​គ្រែង ព្រមទាំង​តាម​ភូមិសាស្ត្រ​ដងព្រែក​កំចាយ​នៃ​ស្រុក​ទឹកឈូ​និង​ភូមិ​ស្វាយ​ធំ ភូមិ​ក្រាំង​ នៃ​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​។

មានប្រសាសន៍សំណេះសំ​ណា​ល ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់ថា​៖ ដោយ​ផ្ដើមចេញ​នូវ​ក្ដីកង្វល់​និង​មានការ​ជំរុញ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​លំបាក​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅពេល​វេលា​ដែល​ជួប​គ្រោះមហន្តរាយ​ក៏​ដូច​បញ្ហា​ផ្សេងៗ​។ ក្នុងនាមឯកឧត្ដមបណ្ឌិត ប៉ែន ស៉ី​ម៉ន ប្រធាន​ក្រុម ការងារចុះជួយ​ខេត្តកំពត ​និង​ក្នុងនាម​គណៈ​អភិបាល​ និង​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ខេត្តកំពត ឯកឧត្ដមបាន​សំដែង​ការចូលរួម​នូវ​ក្ដី​ទុក្ខលំបាក​ជាមួយ​បងប្អូនប្រជាពលរដ្ឋ ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​​នាពេលនេះ​ទាំងអស់​។

ឯកឧត្ដម ជាវ តា​យ អភិបាលខេត្តបាន​បញ្ជាក់ថា​៖ ​បញ្ហាគ្រោះមហន្តរាយ គឺ​យើង​មិនអាច​កំណត់​បានឡើយ ប៉ុន្តែបញ្ហាសំខាន់គឺ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ចូលរួម​តាមរយៈ​យន្តការ​ឬ​វិធានការណ៍​នានា​ដើម្បី​បង្កា​ទប់ស្កាត់​ និង​ដោះស្រាយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​អោយបាន​ទាន់ពេលវេលា ​និង​មាន​ប្រសិទ្ធ​ភាពជា​ការចាំបាច់​។ ជាមួយ​ឱកាស​នោះ ឯកឧត្ដមអភិបាលខេត្តក៏បាន​ស្វែងយល់​និង​អរគុណ​ចំពោះ​ការ​​ស្ដាប់​នូវ​មតិ​សំណូមពរ​លើកឡើង​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាហេ​ដ្ឋា​រចនាសម្ព័ន្ធក្នុង​មូលដ្ឋាន ដើម្បី​ជា​ទុន​ធ្វើ​ផែនការ​អភិវឌ្ឍ ពិសេស ការទប់ស្កាត់​ឬ​បញ្ចៀស​នូវ​ផល​ប់ះ​ពាល់​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​មូលដ្ឋាន​នីមួយៗ​ពេលខាងមុខ​។

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ កោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់​ដែល​បានរួម​សហការគ្នា​ត្រៀម​បង្កា​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​បាន​ផ្ដាំផ្ញើអោយ​យកចិត្តទុកដាក់​ខ្ពស់​តាមដាន​ក្នុង​គោលដៅ​ប្រឈម​នានា​ បើ​មាន​បញ្ហា​សូម​ប្រ​ញ៉ាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ​និង​រាយការណ៍​ជូន​ដល់​ថ្នាក់ដឹកនាំ ​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​មិនត្រូវ​ទុកអោយ​ប្រជា​ជនណាម្នាក់​ស្លាប់​ដោយ​គ្រោះទឹកជំនន់​ឡើយ​។

ទន្ទឹមនោះ​ប្រជាពលរដ្ឋ ទាំងអស់​ក៏ត្រូវ​ប្រកាន់​យកចិត្តទុកដាក់​នូវ​ប​ញ្ហ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ជាពិសេស ក៏ត្រូវយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ចំពោះកូនចៅ​ដើម្បី​បង្កា​គ្រោះថ្នាក់​លង់ទឹក​ដោយ​យថាហេតុ​ដែល​បណ្ដាល​​មកពី​ការធ្វេសប្រហែស​របស់​យើង​។ ​ក្នុងឱកាស​នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏បាន​នាំយក នូវ​អំ​ណោ​មាន​មី និង​អង្ករ​ព្រមទាំង​ថវិកា​មួយចំនួន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុងដំណាក់កាល​បន្ទាន់​ផងដែរ​។

សូមបញ្ជាក់ថា​៖ តាម​ការ​អោយដឹងពី​អាជ្ញាធរគិត​ត្រឹមថ្ងៃទី​១០ ​ខែសីហា ​នេះ​នៅ​ស្រុក​ទឹកឈូ​មាន​ឃុំ​ដែល​កំពុង​ប្រឈម​និង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​គឺមាន​ឃុំ​កំពង់​គ្រែង​ឃុំ ស្ទឹង​កែវ​និង​ឃុំ​ព្រៃ​ឃ្មុំ ឯ​ក្រុង​កំពត​ក៏មាន​ផល​ប៉ះ​ពាល់​​តិច​ឬ​ច្រើន​នៅ​សង្កាត់​ទាំង​៥​នៃ​ក្រុង​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​