កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់​ក្រុមប្រឹក្សាខេត្តកំពត​អាណត្តិ​ទី៣

នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត​បា​ន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ តាមរយៈ​ការតភ្ជាប់ (Video Conference ) ពី​បណ្ដា​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក​ទាំង ៨ ក្នុង​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ​ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​

​ក្នុង​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​សរុប​ចំនួន​២៤​រូប និង​គណៈ​អភិបាលខេត្ត​ចំនួន​៧​រូប ព្រមទាំង ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត និង​អង្គភាព​កងកម្លាំង​ក្នុង​ខេត្ត​ផងដែរ​។​ ​កិច្ចប្រជុំ​បន្ទាប់ពី​បាន​ពិនិត្យ ពិភាក្សា​អនុម័ត​ផ្ដោតលើ​របៀបវារៈ​ការងារ​សំខាន់ៗ​មួយចំនួន​ដែល​រដ្ឋបាលខេត្ត​បាន​អនុវត្ត​ក្នុង​ខែ​កន្លងមក​និង​ជា​ទិសដៅ​អនុវត្ត​បន្ត​ខាងមុខ​ទៀត​។​ ​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ឯកឧត្តម ជាវ តា​យ អភិ​បាល​ខេត្តបាន​លើក​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩ បាននិងកំពុងឆ្លង​រាតត្បាតជាស​កលក្នុង​ពិភពលោក ហើយ​ក្នុង​ស្ថានការណ៍​នេះ​កម្ពុជា​យើង​ក៏​ទទួល​នូវ​សភាពការណ៍ ដ៏​លំបាក​ដោយសារ​ជម្ងឺ​កាច​សាហាវ​នេះ​ផងដែរ​។

​ប៉ុន្តែ​ទោះបីយ៉ាងណា រដ្ឋបាលខេត្ត​តែង​ចូលរួម​ជំរុញ​ការអនុវត្ត​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួងមហាផ្ទៃ និង​វិធានការស្ដីពី​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល ដោយ​ក្នុងនោះ​រដ្ឋបាលខេត្ត​បាន​ក្រើន​រំលឹក​​ជំរុញ​ណែនាំ​ដល់ មន្ទីរ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពី​ការអនុវត្ត​តួនាទី​ភារកិច្ច​ស្នូល ក្នុង​សភាពការណ៍​រួមទាំង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន ត្រូវតែ​បន្ត​បង្កើន​កិច្ច​ខិត​ខំ​ជំរុញ​ការតាមដាន និង​ក្តាប់​រាល់​សភាពការណ៍​រួម​ទូទៅ​ឱ្យបាន ច្បាស់លាស់ ក៏ដូចជា​ការវិលត្រឡប់​វិញ​290 ប្រទេស របស់​ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​រស់នៅក្នុង​មូលដ្ឋាន​។

​ជាមួយ​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ណែនាំ បន្ថែមទៀត​ឱ្យ​មានការ​រួមដៃគ្នា​ខិតខំ​បន្ត​ជំរុញ ការអប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ជំនឿ​ទុកចិត្ត​ចំពោះ​ចំណាត់ការ​រ ក្នុង​យុទ្ធសាស្ត្រ​ឈ្លាសវៃ បស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ​ ​ហ៊ុន សែន ក៏ដូចជា​វិធាន​ការអបរំ​ផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​។ ពិសេស​ទៀត​នោះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​នេះ​សូមឱ្យ​បណ្ដា​មន្ទីរ​អង្គភាព កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់​ក្នុង​ខេត្ត ត្រូវតែ​ចូលរួម​អនុវត្ត​នូវ​ផែនការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ផ្អាក​នូវ​កម្ម​វិធី​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុង​សហ​គមន៍​​មូលដ្ឋាន​យើង​។

​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានការ​កោតសរសើរ វាយតម្លៃ​ចំពោះ​លទ្ធផល​សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព កងកម្លាំង​ទាំងបី និង​អាជ្ញាធរ​ក្រុង ស្រុក ក្នុង​ខេត្ត ដល់​តែង​បាន​សហការគ្នា ក្នុង​កិច្ចអភិវឌ្ឍន៍ ដូចជា​ការ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​នា​រយៈពេល​កន្លងមក​។ ពិសេស​ក្នុង​ស្ថានការណ៍​ដែល​ប្រទេសជាតិ​កំពុង​ជួប​នូវ វិបត្តិ​ស្ថានការណ៍​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​ជំងឺ ឆ្លង​រាតត្បាត​ជា​សកល​ក្នុង​ពិភពលោក​នេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​ក្រុង ស្រុក​ឃុំ សង្កាត់ រួម​និង​សប្បុរសជន​តែង​បាន​ចូលរួម​សាមគ្គី​សហការគ្នា ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩ បានល្អ​ប្រសើរ​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកំពត​។​

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​សំណូមពរស្នើ​ឲ្យ​បន្ត​ជម្រុញ​កិច្ចខិតខំ​បន្ថែមទៀតក្នុង​កិច្ចអភិវឌ្ឍន៍​ក្នុង​ខេត្ត ការបង្ក្រាប​ទប់ស្កាត់​ប​ទ​ល្មើស ក៏ដូចជា​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ពិសេស​​ក្នុងស្ថានភាព​បច្ចុប្បន្ន រួមគ្នា ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​ប្រជាពលរដ្ឋ​រដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺឆ្លង​កូ​វីដ​១៩​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​មួយ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​