ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្តកំពត អញ្ជើញ​ជួប​សួរសុខទុក្ខ​កម្មករ កម្មការិនី ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សំរាក​ព្យាបាល​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដឹងថា​ប្រជាពលរដ្ឋ ជា​កម្មករ កម្មការិនី ដែល​រស់នៅក្នុង​ស្រុក​ជុំ​គិរី​នី​នៃ​ខេត្តកំពត​បាន​ជួប​នូវ​ឧបទ្ទវហេតុរងគ្រោះថ្នាក់ចរាចរណ៍ ដោយសារ​រថយន្ត​ក្រឡាប់​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​កន្លែងធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួ​យក​ន្កែ​ង​នៅក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩​រួចមក​។ ឯកឧត្ដម ជាវ តា​យ​ អភិបាល នៃ​គណៈ​អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត​ក៏​ដូច​ក្នុង នាម​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត​បាន​យកចិត្តទុកដាក់​ចាត់ចែង​ការ​ជាបន្ទាន់​ក្នុង​ជំហាន​ដំបូង​បញ្ជូន​អោយ​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​និង​អាជ្ញាធរ មូលដ្ឋាន​ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​ជួប​សួរសុខទុក្ខ​និង នាំយក​នូវ​អំណោយ​មនុស្សធម៌​ជា​ថវិកា​​របស់​កាកបាទ​ក្រហម​ខេត្ត​ដើម្បី​ឧបត្ថម្ភ​ជួយ​សំរាល​ដល់​កា​រលំ​បាល កម្មករ កម្មការិនី រងគ្រោះ ទាំងអស់នោះ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​មណ្ឌល​សុខភាព​មួយចំនួន​ក្នុងស្រុក​ជុំ​គី​រី​ខេត្តកំពត​ផងដែរ​។

ដោយឡែក​បន្ទាប់ពី​ស្បើយ​ពី​ការងារ​មមារ​ញឹក​ចាំបាច់​របស់​រដ្ឋបាលខេត្ត​រួចមក ។ នៅ​ព្រលប់​ថ្ងៃទី​០២​ខែតុលា ឆ្នាំ​២០១៩ ដដែល​នេះដែរ ឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត​បាន​អមដំណើរ​ដោយ​មន្ត្រី​សាលាខេត្ត​កំពត​និង​មន្ត្រី​សាលា​ស្រុក​​ជុំ​គី​រី ក៏បាន​អញ្ជើញ ទៅដល់​ជួប ផ្ទាល់​សួរសុខទុក្ខ កម្មករ​កម្មការិនីរ​ង​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់នោះ​ដែល​កំពុង សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តតាកែវ​នេះ​ផងដែរ​។
មានប្រសាសន៍ សំណេះសំណាល​សួរសុខទុក្ខ​នាឱកាស​នោះ ឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត បាន​សំដែង​ការចូលរួម​សោកស្ដាយ និង​ក្ដី​ទុក្ខលំបាក​ជាមួយ​កម្មករ កម្មការិនី រងគ្រោះ ថ្នាក់​ទាំងអស់នោះ​ក៏ដូចជា​ក្រុមគ្រួសារ​។ ឯកឧត្ដម អភិបាលខេត្ត បាន​បញ្ជាក់ថា​៖ ការគ្រោះថ្នាក់ គឺ​យើងទាំងអស់គ្នា​គ្មាន​អ្នកណាម្នាក់​ដឹង​មុន​បានឡើយ។ ប៉ុន្តែ​បញ្ហា ដែល​សំខាន់​គឺ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ផ្នែក ត្រូវតែមាន​វិធានការ​រួមគ្នា​ជួយ​ដោះស្រាយ​អោយបាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា​ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ កម្មការិនី រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​ហើយក៏​មិនត្រូវ​មានការ​រើសអើង​ឬ​ទុកចោល​ដោយ​មិនបាន​គិតគូរ​ជួយ​ដោះស្រាយ​អ្វី​សោះ​ពី​សំណាក់​អាជ្ញាធរ និង ស្ថាប័ន ពាក់ព័ន្ធ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​នោះឡើយ​។

ព្រោះ​ការអនុវត្ត​សកម្មភាព​ទាំងនេះ​គឺជា​ការ​ផ្ដើមចេញនូវ​អ្វីដែល​ស្របទៅនឹង​បំណងប្រាថ្នា​ក៏​ដូច អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចតេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្ដេច​តេ​ជោ​តែងតែបាន​ផ្ដាំ​ផ្ញើអោយ អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ និង សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត​អោយបាន​ល្អ​និង​មួយវិញទៀត​ស្របទៅនឹង​អ្វី​ដែលជា​គោល​គ្រឹះ របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចគ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ។ ឯកឧត្ដម ជាវ តា​យ ​អភិបាលខេត្ត ក៏បាន​សំណូមពរផ្ដាំផ្ញើ ដល់​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ សូមអោយ​មេត្តាជួយ​យកចិត្តទុកដាក់​ថែទាំ​និង​ព្យាបាល​របួស ដល់​កម្មករ​កម្មការិនី​យើង​ផងដែរ និង​ក៏បាន​ជូនពរ​ដល់ក​ម្ម ករ កម្មការិនី ទាំងអស់​អោយបាន​ឆាប់​ជាសះស្បើយ​ដើម្បី​បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​ប្រកបការងារ​ធម្មតា​ឡើងវិញ​ទៀតផង​។
​ក្នុងឱកាស​នោះ ឯកឧត្ដម ជាវ តា​យ ​អភិបាល​ខ​បេ​ត្ត​ក៏បាន​នាំយក​នូវ​ថវិកា​សរុប​ចំនួន​ដប់​ពីរលាន​រៀល​ដើម្បី​ឧបត្ថម្ភ​ជូន​ដល់ កម្មករ កម្មការិនី នាឱកាស​នោះ​ដោយបាន​បន្ថែម​ពីលើ​ថវិកាឧ​ប​ត្ត​ម្ភរបស់​សាខា​កាកបាទក្រហម​ខេត្តកំពត​ផងដែរ​។

-​សូមបញ្ជាក់ថា​៖ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦២ ស្ថិតក្នុង​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក កម្មករ កម្ម​ការិនី មួយគ្រឿង​បណ្ដាលអោយ​រងរបួស​ស្រាល​និង​ធ្ងន់​សរុប ចំនួន​២៨​នាក់ ក្នុងនោះ​ស្រី​២៦​នាក់​។ ហើយ​អ្នករងគ្រោះ​ទាំង​នើ​ក៏បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ដោយ​មួយចំនួន​នៅ​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​ក្នុង​ខេត្តកំពត មួយ​ចំនួន​​ក្នុង​​ខេត្ត តាកែវ រាជធានី​ភ្នំពេញ និង​ប្រទេស​វៀតណាម​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​