ឯកឧត្ដម សេង ទៀង និង​ឯកឧត្ដម ជាវ តា​យ នាំយក​ថវិកា​សម្ដេច​តេ​ជោ​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​កម្មករសំណង់​រងគ្រោះ​ដោយ​អាគារ​រលំ​បាក់​សង្កត់​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ​

ថវិកា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​តាមរយៈ​ស​ប្បុរ​សជន​នានា​ដែល​ចំនួន ៦៦៣,៤៣២​ដុល្លា​អាមេរិក​។ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវបាន​ឯកឧត្ដម សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន រួម​និង​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​នាំយកទៅ​ប្រគល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយ​អាគារ​រលំ​បាក់​សង្កត់​​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ​។

ការប្រគល់ នឹង​ទទួល​ថវិកា​នេះ ធ្វើឡើងនៅ​ធនាគារ អេស៊ីលីដា សាខា​ខេត្តកំពត ដែលមាន​គ្រួសារ​សព​ជនរងគ្រោះ​មក​ទទួល​ចំនួន​៨​គ្រួសារ ដែល​មកពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្តកំពត​។ ក្នុងនោះ​សព​ជនរងគ្រោះ​នៅក្នុង​ស្រុក​កំពង់ត្រាច​ចំនួន​​៦​អ្នក និង​សព​ជនរងគ្រោះ​ក្នុងស្រុក​ដងទង់​ចំនួន​២​នាក់ ដោយ​ក្នុង​សព​ម្នាក់ៗ​ឬមួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៨២,៩២៩​ដុល្លា ហើយ​ថវិកា​ទាំងនេះ​ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​គណនេយ្យ​ធនាគារ​របស់​ក្រុមគ្រួសារ​នីមួយៗ ដើម្បី​រក្សា​នូវ​សុវត្ថិភាព​ក៏ដូចជា​ការដក និង​ដាក់​ប្រាក់​តាម​តម្រូវការ​គ្រួសារ​រៀងៗ​ខ្លួន​ផងដែរ​។

មានប្រសាសន៍​សំណេះសំណាលឯកឧត្ដម សេង ទៀង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ទាំងនោះ ដើម្បី​សំដែង​សមានចិត្ត​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់ ស្វាមី និង​កូនៗ​ជាទី​ស្រលាញ់ ក៏ដូចជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ​ផងដែរ​។

ឯកឧត្ដម សេង ទៀង ក៏បាន​បញ្ជាក់ថា ថវិកា​ដែល​នាំយកមក​ប្រគល់ដល់ដៃ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ពេលនេះ គឺ​ក្នុងនាម​សប្បុ​ស​ធម៌​ដោយបាន​មកពី​ការខិតខំ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើការ​អំពាវនាវ​ស្វែងរក​មូលនិធិ​ពី​សប្បុរជន​នានា ដើម្បី​ជួយ​ក្នុងនាម​ខ្មែរ​ដូចគ្នា​ខ្មែរ​តែមួយ​ឈាមជ័រ​តែមួយ​។

ឯកឧត្ដម សេង ទៀង ក៏បាន​សំណូមពរ​ផ្ដាំផ្ញើ​ក្រុមគ្រួសារ​សព​អោយ​មានការ​រឹងប៉ឹង​ឡើង​កុំ​អស់សង្ឃឹម ដើម្បី​បន្ត​មុខរបរ​ចឹ​ញ្ចិ​ម​ជីវិត និង​គ្រួសារ​ត​ទៅមុខទៀត​ជៀសវាង​ប្រព្រឹត្ត​អំពើ​ដែល​សង្គម​មិនត្រូវ​ការ​។ ក្នុងឱកាស​នោះ​ក្រុមគ្រួសារ​សព​​នីមួយៗ ក៏បាន​សំដែង​ក្តី​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​ថ្នាក់​ដឹក​ល្អ ជានិច្ចកាល​​សម្តេច​​តែង​តែ​មាន​ការយកចិត្ត​ទុកដាក់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ មិន​ថា​ក្នុង​ពេល​វេលា​ណាមួយ​ឡើយ និង​ដោយ​មិនមាន​ការរើសអើង​ព្រមទាំង​សូម​គោរព​បួងសួង​ជូនពរ​សម្តេច​តេ​ជោ​ព្រមទាំង​ក្រុមគ្រួសារ អោយមាន​សុខភាព​ល្អ​បរិបូរណ៍ មាន​ជន្មាយុ​យឿន​យូរ ដើម្បី​ជា​ម្លប់​ដឹកនាំ​ប្រទេស​អោយបាន​កាន់តែ​រីក​ចម្រើន​និង​មាន​សុខសន្តិភាព​បន្ត​ជា​រៀងរហូត​ទៅ​អនាគត​ទៀត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​