មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពត​​ បាន​​សហ​ការ​​ជាមួយ ​Australian Broadcasting Corporation(ABC) ដើម្បី​អនុវត្ត​គម្រោង​ជំនួយ​ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ហៅកាត់ថា CCAP ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ។

គោល​បំណងនៃគម្រោង៖​
​ពង្រឹង​វេទិកា​សន្ទ​នា​ ដែល​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​មានទំនាក់​ទំនង​ជាមួយ​មន្ត្រី​ជាប់ឆ្នោត​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ និង​ អង្គការ​សង្គម​ស៊ីវិល​នានា ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ ហើយ​អាច​ស្វែង​រក​គណ​នេយ្យ​ភាព និង​តម្លា​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។

ព័ត៌​មាន​សំខាន់ៗ​អំពី​គម្រោង​៖​
គម្រោង​ CCAP ​ចាប់​ផ្តើម​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១២​ ដោយ​ទទួល​ថវិកា​ពីរដ្ឋា​ភិបាល​ អូស្ត្រាលី ។​ អនុវត្ត​ដោយ​ស្ថាប័ន​សោត​ទស្សន៍​អូស្ត្រាលី​ហៅ​កាត់​ថា​ ABC និង​ធ្វើ​ការ​ជា​ដៃ​គូ​ជា​មួយ​មន្ទីរ​ព័ត៌​មាន​ខេត្ត​ចំនួន​បួនគឺ​ បាត់​ដំបង​ កំពង់​ចាម កំពត​ និង​សៀមរាប​ ព្រម​ទាំង​វិទ្យុ​ស្ត្រី​សំឡេង​សហគមន៍​នៅខេត្ត​ក្រចេះ​ តាម​រយៈ​កម្មវិធី​សន្ទនាមតិ​ និង​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ គម្រោង​នេះ ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​មន្ទីរ​ព័ត៌​មាន​ខេត្ត​ ក្នុង​ការ​លើក​កម្ពស់​សំឡេង​របស់​ប្រជា​ពល​រដ្ឋ​និង​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ​ ពង្រឹង​ និង​បង្កើន​ឥទ្ធិ​ពល​នៃ​សំ​ឡេង​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​គណ​នេយ្យ​ភាព​និង​តម្លា​ភាព​របស់​រដ្ឋា​ភិបាល​ ព្រម​ទំាង​តម្លា​ភាព​និង​គណ​នេយ្យ​ភាព​របស់​អាជ្ញា​ធរ​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ចំពោះ​បញ្ហា​ទាំង​ឡាយ​របស់​ប្រ​ជា​ពល​រដ្ឋ។​

រាល់​​ការរាយការណ៍​​ទាក់​​ទង​​នឹង​​អំពើ​ហិង្សា​លើ​ស្រ្តី​របស់​វិទ្យុ​ជាតិ​នគរភ្នំ ​គោរព​​ក្រម​សីលធម៌​​ក្នុង​​ការ​​​រាយការណ៍​​អំ​ពី​អំ​ពើ​​ហិង្សា​​លើ​​ស្រ្តី​​ ​និង​ប្រកាស​រួម​ស្តី​ពី​ក្រម​ប្រតិបត្តិ​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​​សម្រាប់​ការ​រាយ​ការណ៍​ព័ត៌​មាន​អំពី​អំ​ពើ​ហិង្សា​លើ​ស្រ្តី​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​ក្រសួង​ព័ត៌​មាន​ និង​ក្រ​សួង​កិច្ច​ការ​នារី​។​

លិខិត​ផ្សេងៗ​៖
១. សំណើរ​សុំ​ចាត់​បញ្ជូន​ឯកឧត្តម​អភិបាលរង​មួយ​រូប ទទួលបន្ទុក​ការងារ​ព័ត៌មាន ឲ្យចូល​ជា​សមាជិក​ក្រុមប្រឹក្សាបិគ្រោះ​យោបល់​សម្រាប់​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ដំនាក់កាល​ទី​២ ចុះ​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៥​។ ទាញយក​
២. សំណើរ​សុំ​ចាត់តាំង​អភិបាលខេត្ត​បាត់ដំបង កំពង់ចាម កំពត និង​ខេត្ត​សៀមរាប ជា​សមាជិក​ក្រុម​ពិគ្រោះ​យោបល់​សម្រាប់​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដំណាក់កាល​ទី​២ ចុះ​ថ្ងៃ​ទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៦​។ ទាញយក​
៣. ស្តីពី​ការ​ចាត់​បញ្ជូន​ឯកឧត្តម ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលខេត្តរង​សៀមរាប ជា​សមាជិក​ក្រុម​ពិគ្រោះ​យោបល់ សម្រាប់​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដំណាក់កាល​ទី​២ ចុះ​ថ្ងៃ​ទី ២៤ ខែ ឆ្នូ ឆ្នាំ ២០១៥​។ ទាញយក
៤. ស្តី​ពី​ការពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​ទូលំទូលាយ​កល់​ប្រជាពលរដ្ឋ តាមរយៈ​ការចូលរួម​អនុវត្ត​គ្រោង ជំនួយ​ផ្នែក​ទំនាក់ទំនង​នៅ​កម្ពុជា ចុះ​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០១៤ ។ ទាញយក​